Connect with us

ព័ត៌មានអន្ដរជាតិ

បច្ចុប្បន្ន ជំងឺកូវីដ ១៩ គឺជាវិបត្តិអាក្រក់បំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក

បានផុស

នៅ

ការសិក្សាថ្មីមួយបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កើតនូវវិបត្តិដ៏អាក្រក់បំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដោយបង្ហាញពីភាពទន់ខ្សោយនៃរចនាសម្ព័ន្ធ និងបង្ហាញពីគម្លាតនៃសេវាកម្មសុខភាព ការការពារសង្គម និងការតភ្ជាប់ឌីជីថលនៅក្នុងតំបន់ ជាដើម ។

បណ្តាប្រទេសនៅទូទាំងតំបន់នេះកំពុងរងការប៉ះទង្គិចផ្នែកសេដ្ឋកិច្ចរួមជាមួយនឹងការរំខានផ្នែកពាណិជ្ជកម្ម រំខានដល់ចង្វាក់ផ្គត់ផ្គង់ និងការដួលរលំនៃទេសចរណ៍អន្តរជាតិ ដែលនាំឲ្យមានការបាត់បង់ការងារ និងការកើនឡើងនូវភាពក្រីក្រ ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាបានស្នើឲ្យមានតំបន់ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកសំខាន់ៗចំនួន ៤ ពង្រីកកិច្ចគាំពារសង្គម ការវិនិយោគប្រកបដោយនិរន្តរភាពឡើងវិញ ការរក្សាទំនិញ និងព័ត៌មាន និងការភ្ជាប់ទំនាក់ទំនងឡើងវិញដែលធ្លាប់បែកបាក់ជាមួយធម្មជាតិ ។

ប្រសិនបើប្រទេសនានានៅអាស៊ី និងប៉ាស៊ីហ្វិក អាចរួមបញ្ចូលសកម្មភាពជាតិរួមគ្នាជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានការសម្របសម្រួលនោះ ពួកគេ និងពិភពលោកអាច ងើបចេញពីជំងឺរាតត្បាត ហើយកាន់តែមាននិរន្តរ ភាពធន់ និងឯកភាពជាតិ ជាដើម ។

ការរីករាលដាលនៃជំងឺរាតត្បាតបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងនូវ “មូលដ្ឋានគ្រឹះ និងគូសបញ្ជាក់នូវគម្លាត” នៅក្នុងកិច្ចគាំពារសង្គម ដោយប្រជាជនជាងពាក់កណ្តាលនៃតំបន់នេះ មិនបានការពារទាំងស្រុងនៅក្នុងជីវិតរបស់ពួកគេនោះទេ ។

ការផ្តល់កញ្ចប់គាំពារសង្គមជាមូលដ្ឋានតម្រូវឲ្យមានការវិនិយោគពី ២ ទៅ ៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប ។ ដូច្នេះបណ្តាប្រទេសចាំបាច់ត្រូវពង្រីកការគ្របដណ្តប់ដល់មនុស្សគ្រប់គ្នា ដើម្បីធានាថា អត្ថប្រយោជន៍គឺខ្ពស់គ្រប់គ្រាន់ដើម្បីធ្វើឲ្យមានភាពខុសគ្នានៅក្នុងជីវិតរបស់ប្រជាជន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

ចុចអាន ៖ មេ WHO ចេញមុខប្រកាសហើយថា ពិភពលោកអាចគ្រប់គ្រងកូវីដបានក្នុងរយៈពេលប៉ុន្មានខែខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម