Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីក្រសួងការពារជាតិថា លោក Trump អាចចាប់ផ្តើមប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់ក្រោយបណ្តេញលោក Esper

បានផុស

នៅ

ការបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mark Esper ចេញពីតំណែងភ្លាមៗដោយលោក Donald Trump បានបង្កឲ្យមានការភ័យខ្លាចថា លោកអាចនឹងចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

ក្រុមមន្រ្តីនៅក្រសួងការពារជាតិបាននិយាយជាលក្ខណៈឯកជនថា លោក Trump អាចនឹងកំពុងបើកផ្លូវសម្រាប់ប្រតិបត្តិការវាយប្រហារសត្រូវបរទេសរបស់សហរដ្ឋអាមេរិកខណៈប្រទេសអ៊ីរ៉ង់ជាគោលដៅនៅលើគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Esper ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទគឺមានទំនាក់ទំនងខ្វែងគំនិតគ្នាជាមួយលោក Trump លើបញ្ហាប្រទេសអ៊ីរ៉ង់និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបានសម្លាប់ឧត្តមសេនីយ៍កំពូលលោក Quassem Soliemani។

ក្រុមមន្រ្តីបាននិយាយបែបនេះចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងអំពីថាតើលោក Trump នឹងប្រើថ្ងៃចុងក្រោយរបស់គាត់នៅក្នុងមុខតំណែងបែបណាបើទោះបីជាគាត់បដិសេធទទួលស្គាល់ការជាប់ឆ្នោតរបស់លោក Joe Biden ក៏ដោយ។

យោងតាមកាសែត New York Times បានឲ្យដឹងថា “ក្រុមមន្រ្តីក្រសួងការពារជាតិបានសម្តែងក្តីព្រួយបារម្ភថា ប្រធានាធិបតីអាចនឹងចាប់ផ្តើមប្រតិបត្តិការមិនថាដោយបើកចំហឬសម្ងាត់ទេប្រឆាំងនឹងអ៊ីរ៉ង់ឬសត្រូវដទៃទៀតក្នុងថ្ងៃចុងក្រោយរបស់គាត់នៃការកាន់តំណែង”។

លោកស្រី Elissa Slotkin ដែលជាមន្រ្តីក្រសួងការពារជាតិសម័យលោក Obama និងជាអ្នកតំណាងគណបក្សប្រជាធិបតេយ្យសម្រាប់រដ្ឋ Michigan បាននិយាយថា “មានហេតុផលមួយចំនួនដែលអាចបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិខណៈរដ្ឋបាលនេះនៅសល់ពេល៧២ថ្ងៃទៀត”។

ទី១ អាចជាភាពអសមត្ថភាពឬការធ្វើខុស។ ទី២គឺការសងសឹកចំពោះភាពគ្មានទំនួលខុសត្រូវក្នុងការថែរក្សាសន្តិសុខជាតិនិងទី៣គឺដោយសារតែប្រធានាធិបតីចង់ចាត់វិធានការដែលគាត់ជឿជាក់ថារដ្ឋមន្ត្រីការពារជាតិរបស់គាត់នឹងបដិសេធ។

លោក Trump បានប្រកាសថា លោក Christopher Miller ដែលជាប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិនឹងត្រូវបានជំនួសតំណែងរបស់លោក Esper។

ក្រុមមន្រ្តីបាននិយាយថា លោក Miller គឺជាកម្លាំងជំរុញនៅក្នុងគោលនយោបាយប្រឆាំងអ៊ីរ៉ង់និងប្រឆាំងក្រុម Hezbollah ក៏ដូចជាការខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤៨ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម