ព័ត៌មានអន្ដរជាតិ
អង់គ្លេស៖ មានអ្នកចាក់វ៉ាក់សាំងរួចត្រឹម៣២នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សជាង៧ម៉ឺននាក់ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យជាមួយជំងឺកូវីដ
ការសិក្សាបានបង្ហាញថា មានជនជាតិអង់គ្លេសចាក់វ៉ាក់សាំងរួចត្រឹមតែ ៣២នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្សជិត ៧៥.០០០នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយជំងឺកូវីដ-១៩។
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការរកឃើញនេះបានបង្ហាញពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលផ្តល់ការការពារពីជំងឺធ្ងន់ធ្ងរ។

ការស្រាវជ្រាវបានរកឃើញថា ក្នុងចំណោមមនុស្សចំនួន៧៤,៤០៥នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយជំងឺកូវីដ-១៩ ចន្លោះខែកញ្ញាដល់ខែមីនាមានតែ ៣២នាក់ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់បីសប្តាហ៍មុន។
ការរកឃើញនេះ ក៏ទាក់ទងនឹងអ្នកដែលទទួលវ៉ាក់សាំងតែមួយដូសផងដែរ។

ទន្ទឹមនឹងនេះ ការសិក្សាផ្សេងទៀតកំពុងបន្តពិនិត្យមើល កម្រិតនៃការការពារដែលមនុស្សមាន បន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដចំនួនពីរដូស។
អ្នកស្រាវជ្រាវគឺលោកសាស្រ្តាចារ្យ Calum Semple មកពីសកលវិទ្យាល័យ Liverpool បាននិយាយថា លោកពិតជារីករាយណាស់ជាមួយនឹងលទ្ធផលនៃការសិក្សានេះ។

លោកបានបន្ថែមថា វាបង្ហាញថា “វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់”។ លោកបន្តថា “ពួកគេមិនត្រឹមតែធ្វើការប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ធ្វើការបានល្អ មិនធម្មតាផងដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែមទៀតនឹងបញ្ជាក់ច្បាស់ថា តើអ្នកដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាមួយជំងឺកូវីដ-១៩បន្ទាប់ពីចាក់វ៉ាក់សាំង មានរោគសញ្ញាស្រាលជាងអ្នកដែលមិនបានចាក់ដែរឬក៏អត់។

យោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ចំនួនមនុស្សសរុបដែលបានទទួលវ៉ាក់សាំងដូសទី១ ចន្លោះថ្ងៃទី៨ខែធ្នូដល់ថ្ងៃទី១៩ខែមេសា មាន៣៣.០៣២.១២០នាក់។
បន្ទាប់ពីទទួលដូសទី១ មនុស្ស១០.៤២៥.៧៩០នាក់ ត្រូវបានចាក់វ៉ាក់សាំងដូសទី២រួចហើយ។

ជាលើកដំបូងហើយចាប់តាំងពីខែកញ្ញា តួលេខចុងក្រោយបានបង្ហាញថា មានអ្នកជំងឺកូវីដតិចជាង ២,០០០នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ព័ត៌មានវិជ្ជមាននេះ បានកើតឡើងខណៈពេលការស្លាប់ដោយសារជំងឺកូវីដ បានធ្លាក់ចុះ២ភាគ៣ក្នុងរយៈពេលមួយខែ ដោយមានអ្នកស្លាប់ត្រឹម៣៣នាក់ប៉ុណ្ណោះនៅ២៤ម៉ោងចុងក្រោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ ឆ្ងល់អត់! ហេតុអ្វីបានជាមានវ៉ាក់សាំងច្រើនប្រភេទផ្សេងៗគ្នា?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ