ព័ត៌មានអន្ដរជាតិ
ធ្លាប់តែជួយផ្តល់ឧបករណ៍ធ្វើតេស្តនិងម៉ាស់ទៅឲ្យអាមេរិក ពេលនេះកូរ៉េខាងត្បូង សុំឲ្យក្រុងវ៉ាស៊ីនតោនជួយផ្តល់វ៉ាក់សាំងវិញផងព្រោះខ្លួនកំពុងខ្វះខាត
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធទី២១ខែមេសានេះថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយដោះស្រាយបញ្ហាកង្វះវ៉ាក់សាំងកូវីដរបស់ខ្លួនវិញ ជាការតបស្នងទៅនឹងឧបករណ៍ធ្វើតេស្តនិងម៉ាស់ ដែលខ្លួនបានផ្តល់ឲ្យទីក្រុងវ៉ាស៊ីនតោន នៅពេលរោគរាតត្បាតផ្ទុះឡើងដំបូង។

ការស្នើសុំនេះបានធ្វើឡើង ស្របពេលរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងរងការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សម្រាប់ការធ្វើមិនបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់។ ប្រទេសនេះបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ត្រឹមតែ៣ភាគរយប៉ុណ្ណោះ ដោយសារតែការផ្គត់ផ្គង់របស់ពិភពលោក និងការទទួលបានមានកំណត់។

លោក Chung Eui-yong បានប្រាប់ Kwanhun Club ដែលជាសមាគមតំណាងអ្នកសារព័ត៌មាននៅកូរ៉េខាងត្បូងថា “យើងបានសង្កត់ធ្ងន់ទៅសហរដ្ឋអាមេរិកថា មិត្តភក្តិគឺពិតជាត្រូវការមែន”។
លោកនិយាយថា ប្រទេសកូរ៉េខាងត្បូង បានប្រគល់ឧបករណ៍ធ្វើតេស្តរកមេរោគ និងម៉ាស់ក្នុងបរិមាណដ៏ច្រើនទៅឲ្យទីក្រុងវ៉ាស៊ីនតោន នៅដំណាក់កាលដំបូងនៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងស្មារតីនៃសម្ព័ន្ធមិត្តពិសេស កូរ៉េខាងត្បូង-អាមេរិក បើទោះបីជាការផ្គត់ផ្គង់ក្នុងស្រុកមានសភាពតឹងណែនក៏ដោយ។

យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយយើងវិញ ក្នុងការប្រឈមមុខជាមួយបញ្ហាវ៉ាក់សាំង ដោយផ្អែកលើសាមគ្គីភាពដែលយើងបានបង្ហាញកាលពីឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងសេអ៊ូល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។

ប្រជាជនប្រមាណ១.៧៧លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer ដូសទី១។ អត្រានៃការចាក់ថ្នាំបង្ការនេះគឺទាបណាស់ បើប្រៀបធៀបជាមួយអត្រាចាក់វ៉ាក់សាំង ៤០ភាគរយនៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៣រសៀលថ្ងៃពុធទី២១ខែមេសា ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុប ១១៥,៩២៦ករណី ស្លាប់១,៨០៦នាក់ និងជាសះស្បើយ១០៥,៨៧៧នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asian One

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ