Connect with us

ព័ត៌មានអន្ដរជាតិ

អស់ចម្ងល់! មូលហេតុចាក់វ៉ាក់សាំងហើយឈឺត្រង់កន្លែងចាក់ និងវិធីដោះស្រាយងាយៗ

បានផុស

នៅ

ប្រព័ន្ធភាពស៊ាំរបស់យើងមានលក្ខណៈប្លែកពីគ្នា ដូច្នេះមនុស្សនឹងឆ្លើយតបខុសៗគ្នាទៅនឹងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។

This image has an empty alt attribute; its file name is photo_2021-04-13_15-36-38-1024x682.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលប៉ះពាល់ដែលអ្នកអាចជួបប្រទះបន្ទាប់ពីការចាក់វ៉ាក់សាំង អាចពឹងផ្អែកលើប្រភេទធំៗ ដូចជាអាយុនិងភេទ ក៏ដូចជាលក្ខណៈបុគ្គលបន្ថែមទៀតដូចជាហ្សែនឬប្រវត្តិនៃការឆ្លងរោគផងដែរ។

ជាទូទៅ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថា វាជារឿងធម្មតាទេដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួនរហូតដល់ទៅ៤៨ម៉ោង ក្រោយពេលចាក់រួច។ នោះជាសញ្ញាបង្ហាញថា វ៉ាក់សាំងកំពុងបំពេញការងាររបស់ខ្លួន។

This image has an empty alt attribute; its file name is photo_2021-04-13_15-36-35-1-1024x682.jpg

ផលប៉ះពាល់ទូទៅរួមមានការឈឺចាប់នៅកន្លែងចាក់ថ្នាំ អស់កម្លាំងនិងឈឺក្បាល។

តើហេតុអ្វីបានជាអ្នកឈឺចាប់នៅកន្លែងចាក់ថ្នាំ ហើយត្រូវធ្វើដូម្តេចដើម្បីបំបាត់ភាពឈឺចាប់? 

This image has an empty alt attribute; its file name is photo_2021-04-13_15-36-36-1024x682.jpg

នៅពេលដែលវ៉ាក់សាំងចូលទៅក្នុងដៃរបស់អ្នក លំហូរឈាមបានកើនឡើង ហើយកោសិកាភាពស៊ាំប្រញាប់ប្រញាល់មកប្រមូលផ្តុំនៅកន្លែងចាក់។ នេះអាចបណ្តាលឲ្យឈឺចាប់នៅកន្លែងចាក់ថ្នាំ ដែលជាផលប៉ះពាល់ទូទៅបំផុតពីការវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

CDC ណែនាំឲ្យដាក់ក្រណាត់ស្អាតនិងត្រជាក់លើកន្លែងដែលអ្នកចាក់ ដើម្បីកាត់បន្ថយការឈឺ។ ក្រុមអ្នកជំនាញក៏បានណែនាំឲ្យធ្វើចលនាដៃដែលចាក់វ៉ាក់សាំងផងដែរ ដើម្បីជំរុញលំហូរឈាម។

This image has an empty alt attribute; its file name is photo_2021-04-13_15-36-37-1024x682.jpg

វេជ្ជបណ្ឌិត Daniel Summers គ្រូពេទ្យកុមារនៅរដ្ឋ Maine បានប្រាប់គេហទំព័រ Insider នាពេលថ្មីៗនេះថា “តាមរយៈការធ្វើចលនាដៃ វាជួយបំបែកតំបន់រលាកកាន់តែលឿន”។

ប៉ុន្តែលោកបានបញ្ជាក់ថា កុំប្រើដៃទៅម៉ាស្សាកន្លែងចាក់វ៉ាក់សាំងឲ្យសោះ ព្រោះវាអាចធ្វើឲ្យរលាកខ្លាំងជាងមុន និងកាន់តែរលាក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ តើអាចប្រើថ្នាំបំបាត់ការឈឺចាប់មុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩បានទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម