ព័ត៌មានអន្ដរជាតិ
កុមារកាន់តែច្រើនបានឆ្លងកូវីដ នេះជារោគសញ្ញាដែលត្រូវប្រយ័ត្នចំពោះក្មេង
យោងតាមទិន្នន័យនាពេលកន្លងមក កុមារមិនត្រូវបានរាប់បញ្ចូលទៅក្នុងក្រុមប្រឈមហានិភ័យខ្ពស់បណ្ដាលមកពីវីរុសកូវីដ-១៩ទេ។ គេឃើញករណីឆ្លងរោគលើក្មេងៗមានចំនួនតិចតួច ទើបឪពុកម្ដាយមិនសូវជាបាម្ភចំពោះកូនៗប៉ុន្មានឡើយ។
ទោះជាយ៉ាងណា ក្នុងពេលថ្មីៗនេះ តួលេខអ្នកជំងឺកូវីដក្នុងចំណោមក្មេងតូច នៅក្នុងប្រទេសឥណ្ឌាមានការកើនឡើង ជាហេតុគួរយកចិត្តទុកដាក់ខ្ពស់ចំពោះកូនតូច។ ក្នុងនោះកុមារកម្ពុជាក៏ត្រូវបានតេស្តវិជ្ជមានកូវីដជាច្រើននាក់ផងដែរ។
ថ្វីត្បិតមិនទាន់មានទិន្នន័យច្បាស់លាស់ដែលបង្ហាញចំនួនកុមារកាន់តែច្រើនកំពុងឆ្លងវីរុសកូវីដ-១៩នៅទូទាំងពិភពលោកក៏ដោយ តែគ្រូពេទ្យជំនាញនិយាយថា ករណីថ្មីចំពោះក្មេងបានកើនឡើងតួលេខខ្ពស់ជាងមុន ហើយ ៩៥% នៃអ្នកជំងឺវ័យក្មេងទំនងជាមានរោគសញ្ញាស្រាលពិបាកកំណត់ថាមានផ្ទុកវីរុស។

ស្របពេលគ្នាដែរ គ្រូពេទ្យកុមារ ៣ នាក់ក្នុងចំណោម ៤ នាក់ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ET Now របស់អង់គ្លេសប្រចាំនៅឥណ្ឌាថា បច្ចុប្បន្នពួកគេរកឃើញកុមារជាច្រើននាក់មានជំងឺ Cov-19 បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ដោយឡែក ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌាឬ ICMR និយាយថា ទោះមិនមានភ័ស្តុតាងណាមួយដែលបង្ហាញថា យុវជនឬក្មេងមានហានិភ័យខ្ពស់ក៏ដោយ តែត្រូវប្រយ័ត្នចំពោះពួកគេសម្រាប់តាមដានរោគសញ្ញានៃជំងឺ ដើម្បីជួយសង្រ្គោះទាន់ពេលវេលា។
វេជ្ជបណ្ឌិត Anupam Sibal នៃមន្ទីរពេទ្យ Apollo មានប្រសាសន៍ថា ក្មេងៗឆ្លងកូវីដ-១៩អាចបង្ហាញអាការដូចជា រាគ ក្អក ផ្ដាសាយ និងគ្រុនក្តៅ។

បន្ថែមពីលើនោះ វេជ្ជបណ្ឌិត Tushar Maniar នៃមន្ទីរពេទ្យ Nanavati ប្រទេសឥណ្ឌា និយាយថា ក្មេងអាយុក្រោម ១០ ឆ្នាំនឹងបង្ហាញរោគសញ្ញាកូវីដដូចខាងលើ។ រីឯក្មេងអាយុលើស ១០ ឆ្នាំជាធម្មតាបង្ហាញសញ្ញា គ្រុនក្តៅរយៈពេល ២ ទៅ ៣ ថ្ងៃ ។
ក្រៅពីនោះ ក្នុងចំណោមរោគសញ្ញាដែលគ្រូពេទ្យដាក់ចេញផ្សេងទៀតរួមមាន៖ កម្ដៅលើសពី ៣៩ អង្សារ ដកដង្ហើមញាប់ នោមតិចជាង ៦ ដងក្នុងមួយថ្ងៃ ញ៉ាំអាហារតិច កន្ទួល ក្អកញឹក ឆាប់ខឹង និងឈឺក្បាល។

វេជ្ជបណ្ឌិតក៏ជំរុញឱ្យកុមារធ្វើតេស្តភ្លាមៗ ប្រសិនបើសមាជិកគ្រួសារមានផ្ទុកកូវីដ-១៩ ក្នុងនោះកុំរង់ចាំរហូតទាល់តែមានរោគសញ្ញាលេចឡើងទើបធ្វើតេស្ត ព្រោះថាកុមារ ៩៨% អាចវិជ្ជមានកូវីដរួចទៅហើយក្រោយ ៣៦ ម៉ោងបន្ទាប់សមាជិកក្នុងផ្ទះ ដោយពួកគេបង្ហាញតែអាការ គ្រុនក្តៅកម្រិតស្រាល និងហៀរសំបោរប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ timesnownews
ចុចអាន៖ ការសិក្សាមួយរកឃើញថាអ្នកមានវីរុសកូវីដមិនអាចចម្លងទៅអ្នកផ្សេងក្រោយឆ្លង១១ថ្ងៃ
ចុចអាន៖ ប្រយ័ត្ន! ក្មេងៗអាយុ៨ខែដល់១៤ឆ្នាំ ងាយឆ្លងវីរុសបំប្លែងខ្លួនបំផុត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ