ព័ត៌មានអន្ដរជាតិ
ត្រឹម១ថ្ងៃ ឥណ្ឌាឆ្លងកូវីដ-១៩បំបែកកំណត់ត្រាពិភពលោកជាង៣០ម៉ឺននាក់
នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសានេះ ប្រទេសឥណ្ឌាបានរាយការណ៍ថា ករណីឆ្លងកូវីដ-១៩មានចំនួនជាង៣០ម៉ឺននាក់គ្រាន់តែ២៤ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងច្រើនបំផុតប្រចាំថ្ងៃក្នុងពិភពលោក ខណៈតួលេខអ្នកស្លាប់ក៏ឡើងខ្ពស់ជាប់កំណត់ត្រាដែរ។
ការហក់ឡើងប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាមានចំនួន ៣១៤ ៨៣៥នាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះដែលបានបំបែកកំណត់ត្រាពិភពលោកខ្ពស់បំផុតគឺនៅសហរដ្ឋអាមេរិកដែលមានចំនួន ២៩៧ ៤៣០នាក់កាលពីខែមករា។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា សរុបករណីឆ្លងកូវីដ-១៩នៅប្រទេសឥណ្ឌាឥឡូវនេះមានចំនួន១៥.៩៣លាននាក់។ ចំណែកករណីស្លាប់ក៏កើនឡើងខ្ពស់បំផុតគឺ២១០៤នាក់ត្រឹមតែមួយថ្ងៃដែលធ្វើឲ្យតួលេខស្លាប់សរុបឡើងដល់១៨៤ ៦៥៧នាក់។
អ្នកជំងឺកូវីដ-១៩ចំនួន២២នាក់នៅក្នុងមន្ទីរពេទ្យឥណ្ឌាមួយបានស្លាប់កាលពីថ្ងៃពុធ នៅពេលមានការផ្ទុះបំពងអ៊ុកស៊ីសែន។
សោកនាដកម្មបានកើតឡើងនៅពេលប្រទេសឥណ្ឌាកំពុងប្រយុទ្ធប្រឆាំងនឹងកង្វះបរិក្ខាពេទ្យកំឡុងពេលផ្ទុះឡើងកូវីដ-១៩លើកទី២៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន