ព័ត៌មានអន្ដរជាតិ
វិបត្តិមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗ មនុស្សរាប់លាននាក់ប្រឈមភាពអត់ឃ្លាន
អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាអសន្ដិសុខស្បៀងអាហារ កំពុងតែកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា ហើយវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ ត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមនុស្សរាប់លាននាក់ទៀតធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន នារយៈពេលប៉ុន្មានខែខាងមុខនេះ។

យោងតាមការវិភាគរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបង្ហាញថា ប្រជាជនរហូតដល់ទៅ ៣.៤លាននាក់ទៀត នឹងតស៊ូក្នុងការផ្គត់ផ្គង់ស្បៀងអាហារក្នុងរយៈពេល៣ទៅ៦ខែខាងមុខ ខណៈតំបន់ជាយក្រុងរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែការបាត់បង់ការងារធ្វើនៅក្នុងវិស័យផលិតកម្ម សំណង់និងសេវាកម្ម ហើយតម្លៃម្ហូបអាហារឡើងថ្លៃ។

នាយកប្រចាំប្រទេសនេះ លោក Stephen Anderson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រជាជនក្រីក្រកាន់តែច្រើន បានបាត់បង់ការងារធ្វើ ហើយពួកគេមិនអាចមានលទ្ធភាពផ្គត់ផ្គង់ស្បៀងអាហារបានទេ”។
នៅពេលនេះ ការឆ្លើយតបរួមគ្នាត្រូវបានទាមទារ ដើម្បីកាត់បន្ថយភាពឈឺចាប់ភ្លាមៗនិង ដើម្បីការពារបញ្ហាដ៏គួរឲ្យព្រួយបារម្ភនៅក្នុងសន្តិសុខស្បៀងអាហារ។

WFP បាននិយាយថា តម្លៃអង្ករនៅទីផ្សារបានកើនឡើង៥ភាគរយ និងប្រេងចម្អិនកើនឡើង១៨ភាគរយ ចាប់តាំងពីចុងខែកុម្ភៈមក ហើយមានសញ្ញាថា ក្រុមគ្រួសារនៅរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោនកំពុងផ្អាកបរិភោគអាហារ ឬបរិភោគអាហារគ្មានជីវជាតិ និងជំពាក់បំណុលគេ។

ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនគ្រោងនឹងពង្រីកប្រតិបត្តិការ ដោយជួយដល់មនុស្សឲ្យបានដល់ ៣.៣លាននាក់ ហើយកំពុងតែអំពាវនាវសុំប្រាក់ចំនួន១០៦លានដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយទូរស័ព្ទភ្លាមៗដើម្បីសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ការវាយប្រហារថ្មីបំផុត យោធាមីយ៉ាន់ម៉ាកំពុងប្តឹង និងតាមចាប់ខ្លួនវេជ្ជបណ្ឌិតរាប់រយនាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ