ព័ត៌មានអន្ដរជាតិ
ប្រសើរណាស់! វ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ី ត្រៀមទទួលបានភ្លើងខៀវប្រើប្រាស់ពី WHO នាខែក្រោយ
វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ Sputnik V របស់រុស្ស៊ី អាចនឹងទទួលបានការយល់ព្រមពីអង្គការសុខភាពពិភពលោក (WHO) ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីបេសកកម្មរបស់ WHO ដែលគ្រោងនឹងមកដល់ប្រទេសនេះនៅក្នុងខែឧសភា បានបញ្ចប់ការងាររបស់ពួកគេពាក់ព័ន្ធវ៉ាក់សាំងនេះ ។
បន្ទាប់ពីជំនួបជាមួយលោក Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Vershinin បាននិយាយថា “យើងបានពិភាក្សាពីលទ្ធភាពសម្រាប់ការសម្រេចចិត្តបែបនេះដែលត្រូវធ្វើឡើងភ្លាមៗ បន្ទាប់ពីការបញ្ចប់បេសកកម្មចំនួន ២ ដែលមួយក្នុងចំណោមនោះបានបញ្ចប់រួចហើយ ខណៈលើកទី ២ ត្រៀមបញ្ចប់នាខែឧសភា” ។

បន្ទាប់ពីអ្នកជំនាញរុស្ស៊ីផ្តល់ទិន្នន័យដល់អង្គការសុខភាពពិភពលោក និងការផ្លាស់ប្តូរយោបល់ផ្នែកការទូត វ៉ាក់សាំង Sputnik V នឹងទទួលបានការអនុម័តប្រើប្រាស់ជាបន្ទាន់ពីអង្គការសុខភាពពិភពលោក ។
លោក Vershinin បានកត់ធ្ងន់ថា “អ្នកដឹងទេថា យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសជាង ៦០ ហើយយើងបានឈានដល់កិច្ចព្រមព្រៀងលើការផលិតវ៉ាក់សាំងក្នុងស្រុករបស់យើង ជាមួយប្រទេសរាប់សិបទៀត ។ ខ្ញុំគិតថា បន្ទាប់ពីយើងអនុវត្តការបញ្ជាក់នេះជាមួយ WHO តម្រូវការវ៉ាក់សាំងរបស់យើង នឹងមានសារៈសំខាន់” ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះបានធានាថា វ៉ាក់សាំង Sputnik V នឹងឈានដល់ការផលិតរាប់លានដូសក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V ដែលចុះបញ្ជីដំបូងគេនៅលើពិភពលោក ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសចំនួន ៦០ ទូទាំងពិភពលោក ។ យោងតាមការវិភាគបណ្តោះអាសន្នពីការសាកល្បងដែលបានចេញផ្សាយនៅក្នុងកាសែត The Lancet បានឲ្យដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាពការពារជំងឺកូវីដ ១៩ ចំនួន ៩១.៦ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ WHO ត្រៀមកម្ចាត់ជំងឺកាចសាហាវមួយនេះនៅត្រឹមឆ្នាំ ២០២៥
ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?