Connect with us

ព័ត៌មានអន្ដរជាតិ

មើលហើយញាក់សាច់! អ៊ីរ៉ង់ បញ្ចេញវីដេអូការសាកល្បងយន្តហោះដ្រូនធ្វើអត្តឃាតចំៗគោលដៅ

បានផុស

នៅ

អង្គភាពឆ្មាំបដិវត្តឥស្លាមរបស់អ៊ីរ៉ង់ (IRGC) បានបញ្ចេញនូវរូបភាព និងវីដេអូនៃយន្តហោះដ្រូនធ្វើអត្តឃាតដោយសំដៅទៅលើការវាយប្រហារនាវាដឹកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកនៅឈូងសមុទ្រពែក្ស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋ Press TV បានបង្ហាញថា IRGC បានធ្វើតេស្តការហោះហើរសព្វាវុធដែលគេហៅថា យន្តហោះដ្រូនធ្វើអត្តឃាត ហើយក្នុងវីដេអូនោះក៏បង្ហាញពី យន្តហោះរាងត្រីកោណ UAV របស់អ៊ីរ៉ង់ ធ្លាក់ចំគោលដៅ និងផ្ទុះឡើង ផងដែរ ។

កាលពីដើមខែនេះ ប្រទេសអ៊ីរ៉ង់បានរាយការណ៍ពីឧប្បត្តិហេតុមួយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Natanz របស់ខ្លួន ដែលបានបំផ្លាញបណ្តាញអគ្គិសនីរបស់រោងចក្រ នៅក្នុងអ្វីដែលលោក Ali Akbar Salehi នាយកទីភ្នាក់ងារ​ថាមពលបរមាណូអ៊ីរ៉ង់ (IAEA) បានពិពណ៌នាថាជា “ភេរវកម្មនុយក្លេអ៊ែរ” ។

ទន្ទឹមនោះ កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានជូនដំណឹងដល់ IAEA អំពីចេតនារបស់ខ្លួនក្នុងការចាប់ផ្តើមធ្វើឲ្យប្រសើរឡើងនូវសារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់ ៦០ ភាគរយ ខណៈការសម្រេចចិត្តជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងតំឡើងម៉ាស៊ីនកំដៅបែបទំនើបនៅឯរោងចក្រនុយក្លេអ៊ែរ Natanz ត្រូវបានធ្វើឡើងដោយមើលឃើញពីឧប្បត្តិហេតុថ្មីៗនេះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម