ព័ត៌មានអន្ដរជាតិ
អូស្រ្តាលី កាត់បន្ថយជើងហោះហើរមកពី ឥណ្ឌា ដោយសារវីរុសបំប្លែងខ្លួនប្រភេទថ្មី
ប្រទេសអូស្រ្តាលី នឹងកាត់បន្ថយចំនួនប្រជាជនរបស់ខ្លួនដែលអាចវិលត្រឡប់មកពីប្រទេសឥណ្ឌានិង បណ្តាប្រទេសស្ថិតក្នុងបញ្ជីក្រហមផ្សេងទៀត ដើម្បីទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មី។

ការរឹតបន្តឹងនេះនឹងនាំឲ្យមានការកាត់បន្ថយ ៣០ភាគរយ នៃជើងហោះហើរត្រង់មកពីប្រទេសឥណ្ឌាទៅទីក្រុងស៊ីដនី និងជើងហោះហើរពិសេសដែលចុះចតនៅ ដែនដីភាគខាងជើង។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាតិ លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយថា លោកនឹងប្រកាសក្នុងរយៈពេល២៤ម៉ោងទៀត អំពីពេលវេលាដែលការរឹតត្បិតថ្មីនេះ នឹងចូលជាធរមាន។

លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយថា “យើងកំពុងស្ថិតនៅចំកណ្តាល នៃការរីករាលដាល ជំងឺរាតត្បាតជាសកលលោក ហើយប្រទេសអូស្រ្តាលីបានទទួលជោគជ័យជាមួយរោគរាតត្បាតនេះ។ មានការរៀបចំព្រំដែនប្រកបដោយប្រសិទ្ធភាព។ នឹងនៅតែជាឱកាស សម្រាប់អ្នកដែលត្រូវវិលត្រឡប់មកពីកន្លែងនានាដូចជាប្រទេសឥណ្ឌា ប៉ុន្តែត្រូវស្ថិតក្នុងកាលៈទេសៈដែលគ្រប់គ្រងបាន”។
បច្ចុប្បន្ននេះ ប្រទេសអូស្រ្តាលី បានអនុញ្ញាតឲ្យពលរដ្ឋ ឬអ្នករស់នៅអចិន្ត្រៃយ៍ប្រមាណ៥,៨០០នាក់ ចូលក្នុងទឹកដីរបស់ខ្លួនរាល់សប្តាហ៍ មុនពេលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងសណ្ឋាគារ។ វាមិនច្បាស់ទេថា ក្នុងចំនួនទាំងនេះ តើមានប៉ុន្មាននាក់មកពីប្រទេសឥណ្ឌាក្នុងមួយសប្តាហ៍។

នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសានេះ ប្រទេសឥណ្ឌាបានរាយការណ៍ថា ករណីឆ្លងកូវីដ-១៩មានចំនួនជាង៣០ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងច្រើនបំផុតប្រចាំថ្ងៃក្នុងពិភពលោក ខណៈតួលេខអ្នកស្លាប់ក៏ឡើងខ្ពស់ជាប់កំណត់ត្រាដែរ។
លោក Morrison និយាយថា អូស្រ្តាលីនឹងយកគំរូតាមចក្រភពអង់គ្លេស ដែលហាមប្រាមការមកដល់ ប្រសិនបើពួកគេបានទៅទស្សនាប្រទេសណាមួយ នៅក្នុងបញ្ជីក្រហមនៃប្រទេសទាំង៤០ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ក្រោយរកឃើញវីរុសបំប្លែងខ្លួនថ្មី N501Y ហុងកុង ហាមជើងហោះហើរមកពី៣ប្រទេស មានមួយនៅអាស៊ីអាគ្នេយ៍

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ