ព័ត៌មានអន្ដរជាតិ
មូលហេតុដែលអ្នកចាំបាច់ត្រូវតែចាក់វ៉ាក់សាំង Sinovac ឲ្យគ្រប់ ២ដូស
ក្រុមអ្នកវិទ្យាសាស្ត្រឈីលី បានព្រមានថា ការចាក់វ៉ាក់សាំង Sinovac របស់ប្រទេសចិន ត្រឹមតែមួយដូស គឺផ្តល់ការការពារខ្សោយណាស់ប្រឆាំងនឹងជំងឺកូវីដ-១៩ លុះត្រាតែអ្នកទទួលបានដូសទី២។

វ៉ាក់សាំងនេះ ត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ហើយក៏កំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
ការសិក្សាលើមនុស្សចំនួន១០.៥លាននាក់បានបង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពត្រឹមតែ១៦ភាគរយប៉ុណ្ណោះ ក្នុងការការពារប្រឆាំងនឹងជំងឺកូវីដ-១៩ បន្ទាប់ពីចាក់មួយដូស ប៉ុន្តែកើនឡើងប្រសិទ្ធភាពដល់ទៅ៦៧ភាគរយបន្ទាប់ពីការចាក់ដូសទី២។

ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីការសិក្សានៅប្រទេសឈីលីនាពេលថ្មីៗបានបង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាព៨០ភាគរយ ប្រឆាំងនឹងការស្លាប់ដោយសារជំងឺកូវីដ-១៩។

យោងតាមការសិក្សាដែលចេញផ្សាយដោយរដ្ឋាភិបាលឈីលីបានបង្ហាញថា វ៉ាក់សាំង Sinovac ក៏មានប្រសិទ្ធភាព៦៧ភាគរយផងដែរ ក្នុងការការពារការចេញរោគសញ្ញា, ៨៩ភាគរយមានប្រសិទ្ធភាពក្នុងការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនិង ៨៩ភាគរយក្នុងការការពារអ្នកជំងឺពីការបញ្ជូនចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Time
ចុចអាន៖ វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពដល់ទៅ ៨០ភាគរយ ទប់ស្កាត់ការស្លាប់ដោយសារជំងឺកូវីដ-១៩

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល