ព័ត៌មានអន្ដរជាតិ
ពិសេសណាស់! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ទប់ស្កាត់ការឆ្លងកូវីដសឹង ១០០ភាគរយ
យោងតាមការសិក្សាមួយដែលធ្វើឡើងនៅទីក្រុង អាប៊ូដាប៊ី បានបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពលើស៩០ភាគរយ ក្នុងការការពារមនុស្សពីការឆ្លងជំងឺកូវីដ-១៩។
អាជ្ញាធរនិយាយថា ការស្រាវជ្រាវបានរកឃើញពីការថយចុះគួរឲ្យកត់សម្គាល់នៃអត្រាឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមមនុស្សដែលបានទទួលវ៉ាក់សាំងដូសទី២រួច នៅក្នុងប្រទេសអារ៉ាប់រួម។
ការសិក្សា ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសុខភាពសាធារណៈអាប៊ូដាប៊ី បានរកឃើញថាភាគច្រើននៃអ្នកឆ្លងរោគ បន្ទាប់ពីបញ្ចប់ការសិក្សាគឺមានអាការៈស្រាល និងមិនត្រូវការការព្យាបាលនៅក្នុងមន្ទីរពេទ្យទេ។
តាមការស្រាវជ្រាវ វ៉ាក់សាំងនេះត្រូវបានគេរកឃើញថាមានប្រសិទ្ធភាព៩៣ភាគរយ ក្នុងការទប់ស្កាត់បញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ និងប្រសិទ្ធភាព៩៥ភាគរយ ប្រឆាំងការបញ្ជូនទៅសង្គ្រោះបន្ទាន់។
គ្មានការស្លាប់ត្រូវបានគេកត់ត្រាទេ ក្នុងចំណោមអ្នកដែល ទទួលបានវ៉ាក់សាំងគ្រប់ដូសហើយ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនបញ្ជាក់ថាតើការសិក្សានេះ ត្រូវបានធ្វើឡើងនៅពេលណាឬចំនួនមនុស្សប៉ុន្មាននាក់ដែលត្រូវបានគេរាប់បញ្ចូល ក្នុងការស្រាវជ្រាវនេះនោះទេ។
អ្នកស្រាវជ្រាវបាននិយាយថា អង់ទីគ័រប្រឆាំងមេរោគកូវីដ បានបញ្ចេញយ៉ាងល្អបំផុតតាមរយៈការចាក់វ៉ាក់សាំងនេះ និងតាមរយៈការប្រកាន់ខ្ជាប់នូវវិធានការបង្ការជាមុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The National News
ចុចអាន៖ ដំណឹងល្អ! ចិនអនុម័តវ៉ាក់សាំងកូវីដទី ៣ របស់ក្រុមហ៊ុន Sinopharm សម្រាប់ការសាកល្បងព្យាបាល
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់