Connect with us

ព័ត៌មានអន្ដរជាតិ

គណៈកម្មការបោះ​ឆ្នោត​ឥណ្ឌា​ នៅ​អនុញ្ញាតឲ្យជួបជុំមនុស្ស​ ៥០០​ នាក់​ ទាំងកូវីដ​-​១៩ កំពុងវាយ​ប្រហារខ្លាំង

បានផុស

នៅ

គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឥណ្ឌា​​ (EC) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ហាម​ការ​ដង្ហែ​ ការ​ជួប​ជុំ​​លក្ខណៈ​រថយន្ត និង​ការ​ជួបជុំ​ជាសាធារណៈ​ដែល​មាន​មនុស្ស​ច្រើន​ជាង​៥០០​នាក់​រដ្ឋ West Bengal ដោយ​កត់​សំគាល់​ថា គណបក្ស​នយោបាយ និង​បេក្ខជន​ ក៏​ដូច​ជា​អ្នក​គាំទ្រ​មិន​បាន​ប្រកាន់​ភ្ជាប់​នូវ​វិធាន​ការ​ការពារ​កូវីដ-១៩​​គ្រប់​គ្រាន់​ឡើយ​កំឡុង​ពេល​យុទ្ធនាការណ៍​ឃោសនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការបាន​និយាយថា​ ការ​អនុញ្ញាត​​ពី​មុន​​នូវ​​ព្រឹត្តិការណ៍​បែប​នេះ​ត្រូវ​បាន​ដក​ចេញ។ សារាចរណ៍​ណែនាំ​នេះ​បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​តុលាការជាន់​ខ្ពស់​ Calcutta High Court បាន​ពិនិត្យ​ឃើញ​ថា គណកម្មការ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​​មិន​បាន​ចាត់​វិធាន​ការ​គ្រប់​គ្រាន់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​គណបក្ស​នយោបាយ​នានា​គោរព​តាម​​វិធាន​ការសម​រម្យ​ដើម្បី​ការពារ​កូវីដ-១៩​​កំឡុង​ពេល​ការ​ផ្ទុះ​ឡើង​លើក​ទី​ពីរដ៏​ធ្ងន់​ធ្ងរឡើយ។

ប្រធាន​តុលាការ​យុត្តិធម៌លោក​ Arijit Banerjee និយាយ​ថា ៖«យើង​មិន​អាច​សម្រប​សម្រួល​ចំពោះ​ការ​ពិត​ថា គណៈកម្មការ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​ឥណ្ឌា​មិន​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​ដល់​ពួក​យើង​បាន​​នូវ​អ្វី​ដែល​​ជា​ចំណាត់​ការ​នៃ​ការ​អនុវត្ត​តាម​សារាចរណ៍​ដែល​បាន​ណែ​នាំ​នោះ»។

តុលាការ​បាន​និយាយ​ថា ៖«ការ​ចេញ​សារាចរណ៍ និង​ការ​ជួប​ជុំ​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឥណ្ឌា​ឡើយ ដោយ​សារតែ​ការអនុវត្ត​មិន​ត្រឹម​តែ​ជា​អំណាច និង​ជាសិទ្ធិ​អំណាច​ស្ថិត​ក្រោមច្បាប់​តំណាង​ឲ្យ​ប្រជា​ជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ជឿ​ទុក​ចិត្ត​ដែល​ឥរិយាបថ​ឥណ្ឌាមាន​គ្រប់​គ្រាន់​ដើម្បី​អនុវត្ត​ឆ្ពោះ​ទៅ​រក​យន្តការ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ដោយ​ប្រើ​​ប្រាស​បរិក្ខា​ចាំ​បាច់​ សូម្បី​តែ​កំឡុង​ពេល​មាន​ជំងឺ​រាត​ត្បាត»។

នៅ​រដ្ឋ West Bengal មាន​ករណី​ឆ្លង​កូវីដ-១៩ថ្មី​ជាប់​កំណត់​ត្រា​មួយ​គឺ​១១៩៤៨​នាក់​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយគិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ និង​ស្លាប់​៦៦​នាក់​​។ នេះ​បើ​តាម​របាយការណ៍​រដ្ឋាភិបាល​ប្រចាំ​ថ្ងៃ។

ពេល​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​សួរ​ថា ហេតុ​អ្វី​បាន​ជា​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​មនុស្ស​ច្រើន​រហូត​ដល់​៥០០​នាក់​ទៀត ទាំង​នៅ​ពេល​កំពុង​ឆ្លង​ខ្លាំង? គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ឆ្លើយ​ថា ៖«យើង​មិន​អាច​ចេញ​បំរាម​បិទ​ទាំង​ស្រុង​ទេ ពី​ព្រោះ​មនុស្ស​នៅ​ក្នុង​រដ្ឋ​មាន​សេរីភាព​​ដើរ​ហើរ​បាន សូម្បី​តែ​ថ្ងៃ​នេះ»។

មន្ត្រី​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​និយាយ​ថា ៖«ការ​កំណត់​មនុស្ស​ជួបជុំ​ត្រឹម​៥០០​នាក់​នឹង​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​ការ​ជួប​ជុំ​​តាម​ការ​ជាក់​ស្តែង​ដែល​អាច​បំបែក​ទៅ​ការ​ជួប​ជុំ​តូចៗ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ជួប​ជុំ​មនុស្ស​រាប់​រាយ​នាក់​នៅ​កន្លែង​តែមួយ​»។

សូម​បញ្ជាក់​ថា ប្រទេស​ឥណ្ឌា​បាន​កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ការ​រាត​ត្បាត​កូវីដ-១៩ធ្ងន់​ធ្ងរ​បំផុត​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខណៈ​មន្ទីរ​ពេទ្យ​ទូទាំង​ប្រទេស​បាន​កំពុង​ខ្វះ​ខាត​បរិក្ខា​ដូច​ជា​អ៊ុកស៊ីសែន និង​គ្រែ​ជា​ដើម។ អ្នក​ជំងឺ​កូវីដ-១៩​ជា​ច្រើន​បាន​កំពុង​រង់​ចាំ​គ្រែ​ទាំង​នៅ​ក្នុង​ និង​ក្រៅ​មន្ទីរ​ពេទ្យ ហើយ​មាន​អ្នកស្លាប់​កំពុង​រង់ចាំ​ថែម​ទៀត។

ការ​ឆ្លង​ហក់​ឡើង​​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​​មាន​​ចំនួន ៣១៤ ៨៣៥​នាក់​ក្នុង​រយៈ​ពេល​ត្រឹម​​តែ​មួយថ្ងៃ​ប៉ុណ្ណោះ​​ដែល​បាន​បំបែក​កំណត់​ត្រា​ឆ្លង​​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​នៅ​សហរដ្ឋ​អាមេរិក​ដែល​​មាន​​​ចំនួន ២៩៧ ៤៣០​នាក់​កាល​ពី​ខែ​មករា។

នៅ​ពេល​ដែល​កំពុង​ធ្ងន់ធ្ងរ​ដោយ​កូវីដ-១៩ ប្រទេស​បាន​កំពុង​រៀបចំ​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែល​មាន​ការ​ជួប​ជុំ​មនុស្ស​ច្រើន​ ហើយ​ខ្វះ​វិធានការ​ការពារ​ដែល​ប្រឈម​នឹង​ករណី​ឆ្លង​កាន់​តែ​អាក្រក់​ឡើង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ indianexpress​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកជំនាញភាសាបាលី ពន្យល់ពីអក្សរបាលីដែលមាន ក/ន នៅខាងចុង “មគ្គុទ្ទេសក៍” និង “មគ្គុទ្ទេសន៍” តើខុសគ្នាបែបណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម