ព័ត៌មានអន្ដរជាតិ
រូបថតមួយសន្លឹកនេះ ខ្លោចចិត្តអ្នកជំងឺកូវីដ-១៩នៅឥណ្ឌា
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រូបភាពមួយសន្លឹកបានឲ្យមានការខ្លោចចិត្តសម្រាប់អ្នកជំងឺកូវីដ-១៩។ បុរសម្នាក់ជាមួយនឹងបំងអ៊ុកស៊ីសែនដាក់ជាប់មាត់កំពុងអង្គុយនៅក្នុងបរិវេណមន្ទីរពេទ្យ LNJP ក្នុងទីក្រុញូវដេលីដែលត្រូវបានថតដោយ Express Photo by Tashi Tobgyal 220421។
អ្នកជំងឺរូបនេះស្ថិតក្នុងចំណោមអ្នកជំងឺផ្សេងៗទៀតដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងបរិវេណមន្ទីរពេទ្យខាងលើនេះដើម្បីរង់ចាំមានគ្រែចូលសម្រាកព្យាបាល។

ប្រទេសឥណ្ឌាបានកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយកូវីដ-១៩ បន្ទាប់ពីរលកទី២បានផ្ទុះឡើងកាលពីដើមខែកុម្ភៈមក ហើយករណីឆ្លងបានកើនឡើងខ្ពស់ដូចទឹកបាក់ត្រនប់។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញកាលថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ម្សិលមិញនេះ ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ-១៩ចំនួន ៣១៤ ៨៣៥ នាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះដែលបានបំបែកកំណត់ត្រាឆ្លងច្រើនបំផុតក្នុងមួយថ្ងៃនៅសហរដ្ឋអាមេរិកដែលមានចំនួន ២៩៧ ៤៣០នាក់កាលពីខែមករា។
ពេលនេះប្រទេសឥណ្ឌាបានកំពុងតស៊ូនឹងជំងឺដ៏កាចសាហាវនេះដោយមន្ទីរពេទ្យទូទាំងប្រទេសឥណ្ឌាខ្វះបរិក្ខាពេទ្យដូចជាគ្រែសម្រាប់ដាក់អ្នកជំងឺ អ៊ុកស៊ីសែន ថ្នាំ និងទីធ្លាដាក់អ្នកជំងឺជាដើម។ ស្របពេលជាមួយនឹងកង្វះខាតសម្ភារៈសម្រាប់ការព្យាបាល ក្រុមគ្រូពេទ្យក៏បានកំពុងនឿយហត់ អស់កម្លាំងរកពេលសម្រាកគ្មាន និងប្រឈនឹងបញ្ហាដែរ។
អ្នកជំងឺរង់ចាំបន្តបន្ទាប់គ្នាទាំងនៅខាងក្នុង និងក្រៅមន្ទីរពេទ្យ ព្រមទាំងមានរថយន្តសង្គ្រោះបន្ទាន់ក៏ចេញ-ចូលបន្តកន្ទុយគ្នាដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ indianexpress

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់