ព័ត៌មានអន្ដរជាតិ
ប្រសើរណាស់! វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពមិនធម្មតាការពារអ្នកដែលមានជំងឺរ៉ាំរ៉ៃទាំងនេះ មិនឲ្យឆ្លងកូវីដ
ការសិក្សាដ៏ធំបំផុតមួយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងការពារកូវីដ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer-BioNTech មានប្រសិទ្ធភាពការពាររោគសញ្ញាធ្ងន់ធ្ងរចំពោះអ្នកដែលមានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ជាដើម ។

ការវិភាគលើប្រជាជនជិត ១.២ លាននាក់ ដោយអ្នកផ្តល់សេវាថែទាំសុខភាពធំបំផុតរបស់អ៊ីស្រាអែលមួយនេះ នឹងផ្តល់ក្តីសង្ឃឹមបន្ថែមទៀតដល់បណ្តាប្រទេសនានា នៅពេលពួកគេទទួលបានការចាក់វ៉ាក់សាំងចូលដៃពលរដ្ឋ ជាពិសេសអ្នកដែលត្រូវបានគេចាត់ទុកថាងាយរងគ្រោះ និងទប់ស្កាត់រោគរាតត្បាតដែលរហូតមកដល់ពេលនេះបានសម្លាប់មនុស្សជាង ៣.១ លាននាក់ហើយ ។
បើយោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវ Clalit បានឲ្យដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៨០ ភាគរយប្រឆាំងនឹងការឆ្លងចំពោះអ្នកដែលមានជំងឺបេះដូង ឬតម្រងនោមរ៉ាំរ៉ៃ, ៨៦ ភាគរយចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២, ៧៥ ភាគរយសម្រាប់ជំងឺសរសៃឈាមខួរក្បាល និង ៨៤ ភាគរយសម្រាប់អ្នកដែលទទួលរងពីភាពស៊ាំចុះខ្សោយ ក្រោយការចាក់ពេញ ២ ដូស ។

ចំណែកចំពោះអ្នកដែលត្រូវបានចាក់វ៉ាក់សាំង ហើយបានទទួលរងនូវបញ្ហារ៉ាំរ៉ៃ ឬកត្តាហានិភ័យចំនួនបី ឬច្រើនជាងនេះ ដូចជា ជំងឺបេះដូង ជំងឺសរសៃប្រសាទ ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺសួតរ៉ាំរ៉ៃ ការជក់បារី ការមានផ្ទៃពោះ ឬការធាត់ ការស្រាវជ្រាវបានបង្ហាញថា វាមានប្រសិទ្ធភាព ៨៨ ភាគរយក្នុងការការពារការឆ្លង ។
ទន្ទឹមនោះវាមានប្រសិទ្ធភាពជាង ៩០ ភាគរយប្រឆាំងនឹងរោគសញ្ញាធ្ងន់ធ្ងរ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង ឬសសៃឈាម និង ១០០ ភាគរយសម្រាប់អ្នកដែលទទួលរងពីភាពស៊ាំចុះខ្សោយ ។

ការសិក្សារបស់ Clalit បានប្រៀបធៀបមនុស្សចំនួន ៥៩៦,៦១៨ នាក់ដែលបានចាក់វ៉ាក់សាំងនៅចន្លោះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ និងថ្ងៃទី ១៤ ខែកុម្ភៈ ខណៈក្នុងនោះមានក្រុមមនុស្សដែលមានជំងឺរ៉ាំរ៉ៃប្រហែល ១៣០,០០០ នាក់ ។
ច្រើនជាងពាក់កណ្ដាលនៃប្រជាជនអ៊ីស្រាអែលចំនួន ៩.៣ លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ចាប់តាំងពីការចាក់វ៉ាក់សាំងនេះបានចាប់ផ្តើមនៅចុងខែធ្នូ ហើយករណីឆ្លងនៅប្រទេសអ៊ីស្រាលអែល បានធ្លាក់ចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ចាប់តាំងពីពាក់កណ្ដាលខែមករា ខណៈប្រទេសនេះក៏បានបើកសេដ្ឋកិច្ចឡើងវិញផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វ៉ាក់សាំង Pfizer-BioNTech បង្ហាញប្រសិទ្ធភាពការពារកូវីដរយៈពេល ៦ ខែ ក្រោយចាក់ពេញ ២ ដូស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ