Connect with us

ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញ ជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ចាប់ផ្ដើមចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson

បានផុស

នៅ

អេស្ប៉ាញ បានក្លាយជាប្រទេសដំបូងបង្អស់នៅទ្វីបអឺរ៉ុប ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson កាលពីថ្ងៃព្រហស្បតិ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងនេះបានស្ថិតនៅក្នុងកន្លែងស្តុកទុកអស់រយៈពេលជាងមួយសប្តាហ៍មកហើយ បន្ទាប់ពីស្ថាប័នត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក បានណែនាំឲ្យបញ្ឈប់ការចាក់ ដើម្បីសិក្សាអំពីករណីកំណកឈាមដ៏កម្រ ។

ទន្ទឹមនោះ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានផ្តល់ភ្លើងខៀវសម្រាប់ការប្រើប្រាស់វ៉ាក់សាំងនេះកាលពីថ្ងៃអង្គារ ខណៈក្រុមអ្នកជំនាញបានទទួលស្គាល់ថា វាអាចមានទំនាក់ទំនងរវាងករណីកំណកឈាម និងការចាក់វ៉ាក់សាំង Johnson & Johnson គឺជារឿងកម្រកើតឡើងបំផុត ប៉ុន្តែបានទទូចថា អត្ថប្រយោជន៍របស់វ៉ាក់សាំងនេះគឺមានច្រើនជាងហានិភ័យ ។

ប្រទេសអេស្ប៉ាញបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់អ្នកដែលមានអាយុពី ៧០-៧៩ ឆ្នាំ ទោះបីជាវ៉ាក់សាំងមិនត្រូវបានអនុម័តសម្រាប់តែក្រុមនោះក៏ដោយ ខណៈមន្រ្តីអេស្ប៉ាញ បានអនុម័តតែវ៉ាក់សាំង AstraZeneca ប៉ុណ្ណោះសម្រាប់អ្នកដែលមានអាយុ ៦០ ឆ្នាំ ។

ស្របពេលជាមួយគ្នានេះ បណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀតរួមមាន ប្រទេសអាល្លឺម៉ង់ បារាំង ហុល្លង់ និងក្រិក ក៏គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Johnson & Johnson នៅប៉ុន្មានថ្ងៃខាងមុខនេះផងដែរ ។

អេស្ប៉ាញ បានទទួលវ៉ាក់សាំង Johnson & Johnson ចំនួន ១៤៦,០០០ ដូស ហើយបានបញ្ជាទិញ ១៧.៦ លានដូសរហូតដល់ត្រីមាសទី ៣ នៃឆ្នាំ ២០២១ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអេស្ប៉ាញ មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៣,៤៥៦,៨៨៦ ករណី និងមានអ្នកស្លាប់ចំនួន ៧៧,៤៩៦ នាក់ ហើយមានអ្នកជាសះស្បើយ ៣,១៥៦,៩៥៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានគុណប្រយោជន៍លើសហានិភ័យប៉ះពាល់

ចុចអាន ៖ ប្រទេសមួយនៅអឺរ៉ុបត្រៀមចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson ដល់ប្រជាជនអាយុ ៧០ ទៅ ៧៩ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម