ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ស្នើប៉ូលិសអន្តរជាតិ ចាប់ខ្លួនមេរដ្ឋប្រហារ ពេលទៅប្រជុំអាស៊ាននៅ ឥណ្ឌូណេស៊ី
អង្គការប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចង់ឲ្យប៉ូលិសអន្តរជាតិ ចាប់ខ្លួនប្រមុខរដ្ឋាភិបាលយោធា នៅពេលដែលគាត់ទៅដល់ប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។

សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៣ខែមេសានេះ បានរាយការណ៍ថា រដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា បានអំពាវនាវឲ្យអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) ធ្វើការសម្របសម្រួលជាមួយប៉ូលិសឥណ្ឌូណេស៊ី ដើម្បីចាប់ខ្លួនមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅពេលដែលគាត់ ទៅដល់ទីក្រុងហ្សាការតា។
រដ្ឋាភិបាលបង្រួបបង្រួមនេះ គឺរួមមានសមាជិកសភានៃរដ្ឋាភិបាលស៊ីវិល សមាជិកនៃក្រុមជនភាគតិចប្រដាប់អាវុធ និងឥស្សរជននៅក្នុងចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលយោធា។
មេដឹកនាំអាស៊ាន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលក្នុងទីក្រុងហ្សាការតា នៅថ្ងៃទី២៤ខែមេសាស្អែកនេះ ដើម្បីពិភាក្សាអំពីវិបត្តិនយោបាយនៅក្នុងប្រទេស មីយ៉ាន់ម៉ា។ គេរំពឹងថា លោក Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។
ជាមួយគ្នានេះដែរ Reuters បានរាយការណ៍ថា មេដឹកនាំថៃនិងហ្វីលីពីន បាននិយាយថា ពួកគេនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសក្នុងនាមតំណាងអ្នកចូលរួម។
មួយថ្ងៃមុនកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់មេដឹកនាំអាស៊ាន ឲ្យជួយទប់ស្កាត់ វិបត្តិដែលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យ UN លោក Stephane Dujarric បាននិយាយថា តំណាងពិសេសរបស់ UN ប្រចាំមីយ៉ាន់ម៉ាលោកស្រី Christine Schraner Burgener នឹងទៅទីក្រុងហ្សាការតា ដើម្បីជួបជាមួយមេដឹកនាំអាស៊ាននៅខាងក្រៅកិច្ចប្រជុំនេះ ដោយផ្តោតលើដំណោះស្រាយនយោបាយមួយ។

យោងតាមប្រភពមួយបានឲ្យដឹងថា អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឲ្យមនុស្សចំនួន៧៣៩នាក់ស្លាប់ និង៣,៣០០នាក់ត្រូវចាប់ខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Nikkei Asia
ចុចអាន៖ មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ា Min Aung Hlaing ជានរណា?

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)