Connect with us

ព័ត៌មានអន្ដរជាតិ

នៅតែកើនឡើង! ថៃ​​ រកឃើញអ្នកឆ្លងកូវីដថ្មីរហូតដល់ទៅ ២,០៧០ករណី និងស្លាប់៤នាក់ទៀត

បានផុស

នៅ

នៅថ្ងៃសុក្រទី២៣ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ ​(CCSA) បានរាយការណ៍អំពីការឆ្លងថ្មីរហូតដល់ទៅ ២,០៧០ករណីនិងអ្នកស្លាប់ ៤នាក់បន្ថែមទៀត។

This image has an empty alt attribute; its file name is iStock-1221561890.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីទាំងអស់ ករណីច្រើនបំផុតពោលគឺ៧៤០ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក បន្ទាប់មកគឺឈៀងម៉ៃមាន២៣៧ករណី, ឈុនបុរី ១២៥ករណីនិង សាមុត ប្រាកាន ៧៩ករណី។

ស្របពេលជាមួយគ្នានោះ មានការនាំចូលពីបរទេសចំនួន៨ករណី ដែលក្នុងនោះមានស្រ្តីជនជាតិថៃ២នាក់មកពីប្រទេសម៉ាឡេស៊ី និងទួរគី និងជនជាតិឥណ្ឌា៥នាក់ និងប៉ាគីស្ថានម្នាក់ ដែលសុទ្ធតែមកពីប្រទេសកំណើតរបស់ពួកគេរៀងៗខ្លួន។

This image has an empty alt attribute; its file name is 110687628_595cb4ed-09e5-4a46-9ab6-24dab2bbb157.jpg

ទន្ទឹមនោះ អ្នកជំងឺចំនួន៣៤១នាក់បានជាសះស្បើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រទី២៣ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៥០,១៨៣ករណី។ មនុស្សចំនួន ៣០,១៨៩នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់១២១នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ មិនធ្លាប់មានទាល់តែសោះ! ថ្ងៃនេះ ថៃប្រកាស មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម