Connect with us

ព័ត៌មានអន្ដរជាតិ

ក្តៅៗ ជប៉ុន អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ Baricitinib ព្យាបាលអ្នកជំងឺកូវីដ-១៩

បានផុស

នៅ

ក្រសួងសុខាភិបាលជប៉ុន បានយល់ព្រមឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃឈ្មោះ Baricitinib ដើម្បីព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Baricitinib គឺជាថ្នាំទីបីហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីថ្នាំ Remdesivir និង Dexamethasone។

សាខានៅប្រទេសជប៉ុនរបស់ក្រុមហ៊ុន Eli Lilly & Co បានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ Baricitinib នេះ លើអ្នកជំងឺកូវីដ នៅក្នុងប្រទេសជប៉ុន កាលពីខែធ្នូឆ្នាំមុន។

ក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការមួយកាលពីថ្ងៃពុធ ក្រុមប្រឹក្សាកិច្ចការផ្នែកឱសថ និងអនាម័យចំណីអាហារ បានផ្តល់ការយល់ព្រមចំពោះថ្នាំនេះ ដែលត្រូវបានលក់ក្រោមម៉ាកយីហោ Olumiant។

ថ្នាំ Baricitinib នឹងត្រូវបានផ្តល់ឲ្យអ្នកជំងឺកូវីដដែលមានរោគសញ្ញាកម្រិតមធ្យម​ និងអ្នកជំងឺធ្ងន់ធ្ងរដែលត្រូវការអុកស៊ីសែន ប៉ុន្តែត្រូវផ្សំជាមួយថ្នាំ Remdesivir៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Nippon, Reuters

ចុចអាន៖ អ្នកវិទ្យាសាស្រ្តរុស្ស៊ីជំនាញខាងសារធាតុគីមីបំផ្លាញសរសៃប្រសាទដ៏សាហាវ កំពុងផលិតថ្នាំកម្ចាត់កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម