Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ឡាវ រកឃើញអ្នកឆ្លងកូវីដជាកំណត់ត្រាមិនធ្លាប់មាន

បានផុស

នៅ

ប្រទេសឡាវបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ជាកំណត់ត្រាចំនួន ៦៥ ករណី ដោយនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៥៩ ករណី ។ នេះបើយោងតាមក្រសួងសុខាភិបាលឡាវបានឲ្យដឹងនៅថ្ងៃសុក្រនេះ ។

អគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់មន្ទីរពិសោធន៍ និងរោគរាតត្បាត នៅក្រោមក្រសួងសុខាភិបាលប្រទេសឡាវ លោក Phonepadith Xangsayarath បានថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃសុក្រនេះថា ក្នុងចំណោមករណីថ្មីទាំងនេះ ក្នុងនោះ ៦០ ករណីត្រូវបានរកឃើញនៅទីក្រុងវៀងចន្ទន៍ ២ ករណីនៅខេត្ត Champasak និងខេត្ត Bokeo ខណៈមួយករណីទៀតនៅខេត្តវៀងចន្ទន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោក Phonepadith បានសង្កត់ធ្ងន់ថា ប្រជាជនឡាវ និងជនបរទេសទាំងអស់គួរតែគោរពតាមវិធានការណ៍ការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ ហើយត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់នានាដែលបង្កឡើងដោយជំងឺរាតត្បាតនេះ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសឡាវមិនទាន់អ្នកមានស្លាប់ដោយសារជំងឺកូវីដ ១៩ នៅឡើយទេ ខណៈមានអ្នកជាសះស្បើយចំនួន ៤៩ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១១០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ មកដឹង ប្រទេសអាស៊ានតែមួយគត់មានករណីឆ្លង តែគ្មានអ្នកស្លាប់សូម្បីម្នាក់ដោយសារ ជំងឺកូវីដ ១៩

ចុចអាន ៖ ឡាវ បន្តចាក់វ៉ាក់សាំងការពារកូវីដ ដូសដំបូងដល់ក្រុមមនុស្សសំខាន់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម