ព័ត៌មានអន្ដរជាតិ
កាហ្សាក់ស្ថាន ក្លាយជាប្រទេសកំពូលទាំង ៥ លើពិភពលោកផលិតវ៉ាក់សាំងកូវីដ និងត្រៀមចាក់ដល់ពលរដ្ឋសប្ដាហ៍ក្រោយ
ប្រទេសកាហ្សាក់ស្ថាននឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផលិតក្នុងប្រទេសខ្លួនឯងដល់ប្រជាជននៅសប្តាហ៍ក្រោយ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្រ្តី ។
សេចក្តីថ្លែងការណ៍បាននិយាយថា វ៉ាក់សាំង QazVak ចំនួន ៥ ម៉ឺនដូសដំបូង ត្រូវបានផលិតដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់បញ្ហាសុវត្ថិភាពជីវសាស្ត្រនៅខេត្ត Jambyl ភាគខាងត្បូង ប្រទេសកាហ្សាក់ស្ថាន ។

ទន្ទឹមនោះលោកឧបនាយករដ្ឋមន្រ្តី Yerali Tugjanov បាននិយាយថា “កាហ្សាក់ស្ថានដែលស្ថិតនៅតំបន់អាស៊ីកណ្ដាលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ៥ នៅលើពិភពលោកដែលបានបង្កើតវ៉ាក់សាំងផ្ទាល់ខ្លួនប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ” ។
លោក Tugjanov បានបន្ថែមថា វ៉ាក់សាំងនេះក៏ត្រូវបានដាក់បញ្ចូលទៅក្នុងកំណត់ត្រារបស់អង្គការសុខភាពពិភពលោក ដើម្បីបញ្ជាក់ និងវាយតម្លៃពីសុវត្ថិភាពពេញលេញនៃវ៉ាក់សាំងនេះផងដែរ ។ អត្ថប្រយោជន៍ធំបំផុតនៃវ៉ាក់សាំងអសកម្មគឺថា វាមិនបង្កឲ្យមានជំងឺទាក់ទងនឹងវ៉ាក់សាំងនេះនោះទេ ។

លោកបន្តថា ជំហានបន្ទាប់ គឺផ្ទៀងផ្ទាត់វិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ។ ប្រទេសកាហ្សាក់ស្ថាននឹងសហការជាមួយក្រុមហ៊ុន Atabay ដែលជាក្រុមហ៊ុនប្រទេសទួរគីដើម្បីផ្ទៀងផ្ទាត់វ៉ាក់សាំងផងដែរ ។
បន្ថែមពីនេះការច្រកដាក់ដប និងវេចខ្ចប់វ៉ាក់សាំងនឹងត្រូវធ្វើឡើងនៅក្នុងរោងចក្រមួយនៅប្រទេសទួរគី ខណៈវ៉ាក់សាំង QazVac ក៏តម្រូវឲ្យចាក់ ២ ដូសផងដែរជាមួយនឹងចន្លោះពេល ២១ ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ