ព័ត៌មានអន្ដរជាតិ
រដ្ឋធានីរបស់ឥណ្ឌា មានអ្នកស្លាប់ដោយសារកូវីដ ម្នាក់រាល់៥នាទីម្តង ខណៈប៉ូលិសត្រូវដាក់ពង្រាយជុំវិញមន្ទីរពេទ្យ ដើម្បីការពារចោរលួចអុកស៊ីសែន
កាលពីថ្ងៃសុក្រ ការឆ្លងប្រចាំថ្ងៃបានឈានដល់ ៣៣២,៧៣០ករណី ពោលគឺកើនឡើងពី ៣១៤,៨៣៥ករណីកាលពីថ្ងៃព្រហស្បតិ៍ ដោយបំបែកកំណត់ត្រាដែលកាន់កាប់ដោយសហរដ្ឋអាមេរិកកាលពីខែមករា។

ទីក្រុង Delhi បានរាយការណ៍អំពីការឆ្លងថ្មីជាង ២៦,០០០ករណីនិងមានអ្នកស្លាប់ចំនួន ៣០៦នាក់ឬស្មើនឹងអ្នកស្លាប់ប្រហែល ១នាក់ស្លាប់រៀងរាល់៥នាទីម្តង ដែលនេះជាអត្រាលឿនបំផុតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។

ក្រុមគ្រូពេទ្យនៅក្នុងទីក្រុងដែលមានប្រជាជនចំនួន២៩លាននាក់មួយនេះ មិនមានគ្រែនៅសេសសល់ទេ ហើយប៉ូលិសត្រូវបានដាក់ពង្រាយនៅជុំវិញមន្ទីរពេទ្យដើម្បីការពារចោរលួចអុកស៊ីសែន ខណៈការឆ្លងរោគ បានកើនឡើងមួយគុណនឹងបីបើធៀបនិងឆ្នាំមុន។

អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា ត្រូវបានទុកចោលឲ្យដេកនៅលើហ្វ្រង់ការខាងក្រៅមន្ទីរពេទ្យ ខណៈដែលគ្រូពេទ្យបង្ខំចិត្តលែងទទួលអ្នកជំងឺ។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃសុក្រ ឥណ្ឌាឈរលេខរៀងទី២ ជាប្រទេសមានអ្នកឆ្លងកូវីដច្រើនបំផុតសរុប ១៦,៣៧៨,៥៧១ករណី ខណៈមានអ្នកស្លាប់១៨៧,៣៩០នាក់ និងជាសះស្បើយ១៣,៦៩២,១៨២នាក់៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច