ព័ត៌មានអន្ដរជាតិ
ជប៉ុនប្រកាសអាសន្នវីរុសបំប្លែងថ្មីមុនកីឡាអូឡាំពិក៣ខែ
ប្រទេសជប៉ុនបានប្រកាសពីស្ថានភាពអាសន្នវីរុសបំប្លែងថ្មីនៅក្នុងទីក្រុងតូក្យូ និងទីក្រុង៣ផ្សេងទៀតកាលពីថ្ងៃសុក្រម្សិលមិញ ខណៈប្រទេសកំពុងប្រយុទ្ធនឹងការឆ្លងកូវីដ-១៩ កើនឡើងមុនពេល៣ខែនៃព្រឹត្តិការណ៍កីឡាអូឡាំពិក។
ការផ្ទុះកូវីដ-១៩នៅក្នុងប្រទេសនេះនៅតែមានតិចជាងប្រទេសផ្សេងជាច្រើនទៀត ប៉ុន្តែការកើនឡើងនូវករណីវីរុសបំប្លែងថ្មីមួយចំនួនតូចបានធ្វើឲ្យមន្ត្រី និងផ្នែកសុខាភិបាលមានការព្រួយបារម្ភ ខណៈរដ្ឋាភិបាល និងអ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅតែទទួចឲ្យកីឡារដូវក្តៅនេះនៅតែបន្តដំណើរការ។

លោកនាយករដ្ឋមន្ត្រី Yoshihide Suga បានប្រកាសដោយស្រង់សំដីពីការកើនឡើងនៃករណីឆ្លងពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មីថា ៖«ថ្ងៃនេះ ខ្ញុំបានសម្រេចប្រកាសពីស្ថានភាពអាសន្នមួយនៅក្នុងទីក្រុងតូក្យូ ក្យូតូ អូសាកា និងហ្សូហ្គូ»។ វិធានការនឹងចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី១១ ខែឧសភា។
រដ្ឋមន្ត្រីទទួលបន្ទុកវីរុសឆ្លងរបស់ជប៉ុនលោក Yasutoshi Nishimura បានព្រមានពីមុនថា មាន«អារម្មណ៍នៃវិបត្តិដ៏ខ្លាំងមួយ»ដោយមានប្រសាសន៍ថា ការរឹតត្បិតបច្ចុប្បន្ននេះមិនគ្រប់គ្រាន់ឡើយ។
វិធានការថ្មីនេះនឹងតឹងតែងជាងវិធានការអាសន្នកាលពីលើកមុន ដែលបានដាក់នៅតាមផ្នែកខ្លះនៃប្រទេសកាលពីខែមករា ប៉ុន្តែនៅតែមានរយៈពេលខ្លីជាងបំរាមបិទខ្ទប់នៅតាមបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។
អាជ្ញាធរចង់ឲ្យបារ និងភោជនីយដ្ឋានឈប់លក់គ្រឿងស្រវឹង ឬបិទតែម្តង និងបិទកន្លែងពាណិជ្ជកម្មសំខាន់ៗដូចជាផ្សារទំនើបជាដើម។
វិធានការថ្មីនឹងជាន់ថ្ងៃបុណ្យឈប់សម្រាក Golden Week ដែលជាពេលវេលាធ្វើដំណើរក៏មមាញឹកបំផុតរបស់ប្រទេសជប៉ុនប្រចាំឆ្នាំ និងអាចឈានដល់ការកាត់សេវាកម្មរថភ្លើង និងរថយន្តក្រុងមួយចំនួនទៀតផង។
សម្រាប់ព្រឹត្តិការណ៍កីឡា អ្នកគាំទ្រត្រូវហាមចូលទស្សនាផ្ទាល់ពោលគឺការប្រកួតបិទទ្វារ និងជំរុញឲ្យធ្វើការងារពីផ្ទះ។
ទោះជាវិធានការនឹងចាប់ផ្តើមថ្ងៃអាទិត្យនេះ ប៉ុន្តែអភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បានជំរុញឲ្យប្រជាជនចាប់ផ្តើមមានការប្រុងប្រយ័ត្នជាបន្ទាន់ រាប់ទាំងជៀសវាងពិសាគ្រឿងស្រវឹងនៅតាមដងផ្លូវ បន្ទាប់ពីបារ និងភោជនីយដ្ឋានបានបិទលឿន។
ប្រទេសជប៉ុនបានជោគជ័យខ្លះពីការទប់ស្កាត់កូវីដ-១៩ដែលមានអ្នកស្លាប់តិចជាង១ម៉ឺននាក់ បើទោះជាមិនដែលដាក់បំរាមបិទខ្ទប់តឹងតែងក៏ដោយ។
កាលពីថ្ងៃ សុក្រ ម្សិលមិញ ទីក្រុងតូក្យូមានករណីឆ្លងកូវីដ-១៩ចំនួន៧៥៩នាក់ ខណៈទីក្រុងអូសាកាមានអ្នកឆ្លងចំនួន១១៦២នាក់ ដែលតួលេខ១ឆ្លងធ្លាក់ចុះតិចតូច បើប្រៀបធៀបនឹងពេលវេលាកាលពីដើមសប្តាហ៍នេះ។
មន្ត្រីបាននិយាយថា ស្ថានភាពនឹងមិនប៉ះពាល់ដល់ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនេះដែលលើកពីឆ្នាំ២០២០មកធ្វើនៅឆ្នាំ២០២១នេះ។ ប្រធានរៀបចំកីឡានេះលោកស្រី Seiko Hashimoto បញ្ជាក់នៅថ្ងៃសុក្រម្សិលមិញថា ៖«យើងមិនគិតពីការលុបចោកឡើយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច