ព័ត៌មានអន្ដរជាតិ
ថៃខ្វះគ្រែបណ្តាលឲ្យអ្នកជំងឺកូវីដ-១៩ស្លាប់នៅផ្ទះ មហាជនខឹងសម្បា
ការស្លាប់ស្ត្រីអាយុ៨៥ឆ្នាំដែលកំពុងរង់ចាំនៅផ្ទះទៅព្យាបាលជំងឺកូវីដ-១៩នៅមន្ទីរពេទ្យបានជំរុញឲ្យសាធារណជនតាមបណ្តាញទំនាក់ទំនងសង្គមកើតមានការខឹងសម្បាជុំវិញកង្វះគ្រែ។
ស្ត្រីម្នាក់ដែលបានស្លាប់ដោយកូវីដ-១៩កាលពីថ្ងៃព្រហស្បតិ៍ ស្ថិតក្នុងចំណោសមាជិកស្ត្រីវ័យចាស់៦នាក់នៃគ្រួសារមួយដែលរស់នៅក្នុងផ្ទះហាង នៅខណ្ឌ Bang Kholaem ជាយក្រុងបាងកក។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសុខាភិបាលលោក Anutin Charnvirakul បាននិយាយម្សិមិញថា លោកសុំទោសចំពោះការស្លាប់នោះ។

ទោះជាទទួចឲ្យក្រសួងសុខាភិបាលខិតខំធ្វើការឲ្យអស់ពីលទ្ធភាពដើម្បីសម្របសម្រួលទទួលយកអ្នកជំងឺកូវីដ-១៩ជាមួយនឹងគ្រែដែលមាន លោក Anutin បានសន្យាថា ក្រសួងនឹងធ្វើការងារកាន់តែខ្លាំងឡើងដើម្បីស្វែងរកកន្លែងទំនេរសម្រាប់អ្នកដែលត្រូវការទាំងនោះ។
នៅថ្ងៃព្រហស្បតិ៍ ផេកដ៏ល្បីមួយឈ្មោះ “Drama-addict” ដែលគ្រប់គ្រងដោយវេជ្ជបណ្ឌិតម្នាក់ត្រូវសាច់ញាតិគ្រួសារមួយរស់នៅ Soi Charoen Rat 5 បានសរសេរសារអង្វឲ្យជួយរកគ្រែនៅមន្ទីរពេទ្យ។
យោងតាមផេកនោះថា ៣នាក់ក្នុងចំណោម៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់មួយ ខណៈ៣នាក់ទៀត ក្នុងនោះមានស្ត្រីវ័យ៨៥ឆ្នាំម្នាក់ផងដែលក្រោយមកបានស្លាប់ បន្តស្ថិតនៅផ្ទះ។
ក្រោយមក អ្នកកាន់ផេកបានសរសេរសារបញ្ជាក់ថា ស្ត្រីអាយុ៨៥ឆ្នាំបានស្លាប់ ហើយរថយន្តសង្គ្រោះបន្ទាន់បានកំពុងធ្វើដំណើរតាមផ្លូវទៅយកស្ត្រី២នាក់ទៀតដែលមានអាយុ៧០ឆ្នាំ និង៧៥ឆ្នាំ។
ករណីនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមខឹងសម្បាយ៉ាងខ្លាំងដែលអាជ្ញាធរខ្វះការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារអ្នកជំងឺបណ្តាលឲ្យកើតមានករណីស្លាប់នៅផ្ទះដូចប្រទេសមួយចំនួនដែលធ្ងន់ធ្ងរខ្លាំងបណ្តាលឲ្យស្លាប់អ្នកជំងឺកូវីដ-១៩នៅផ្ទះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ