ព័ត៌មានអន្ដរជាតិ
តើ Donald Trump នឹងធ្វើអ្វីក្រោយចាកចេញពីសេតវិមាន?
លោក Donald Trump នឹងបន្តកាន់តំណែងរហូតដល់ថ្ងៃទី២០ខែមករាទើបលោកនឹងត្រូវគេកំណត់ឲ្យប្រគល់ការងារនេះទៅអ្នកស្នងតំណែងហើយចូលរួមជាមួយក្រុមអតីតប្រធានាធិបតីអាមេរិក។ ដូច្នេះតើអ្នកនយោបាយនិងមហាសេដ្ឋីជំនួញរូបនេះនឹងធ្វើអ្វីបន្ទាប់ពីនោះ?
លោក Tim Calkins សាស្ត្រាចារ្យផ្នែកទីផ្សារនៅសាលាគ្រប់គ្រង Kellogg នៃសាកលវិទ្យាល័យ Northwestern បាននិយាយថា “លោក Donald Trump បានរំលោភគោលការណ៍ជាច្រើនក្នុងនាមជាប្រធានាធិបតី។ គ្មានហេតុផលណាដែលគិតត្រូវថាលោក Donald Trump នឹងធ្វើដូចអតីតប្រធានាធិបតីផ្សេងៗដែលយើងធ្លាប់បានឃើញនោះទេ”។

ខាងក្រោមនេះគឺជាលទ្ធភាពមួយចំនួនដែលលោក Trump នឹងធ្វើក្រោយចេញពីតំណែង៖
–គាត់អាចឈរឈ្មោះម្តងទៀត
វាប្រហែលជាមិនមែនជាចុងបញ្ចប់នៃមហិច្ឆតានយោបាយរបស់លោក Trump ទេ។ គាត់ប្រហែលជាដើរតាមគន្លងរបស់លោក Grover Cleveland ហើយឈរឈ្មោះសម្រាប់អាណត្តិទី២។
លោក Cleveland គឺជាប្រធានាធិបតីតែម្នាក់គត់ដែលបានចាកចេញពីសេតវិមានហើយវិលត្រឡប់មកវិញនៅ៤ឆ្នាំក្រោយដោយទទួលបានការងារកំពូលនៅឆ្នាំ១៨៨៥ហើយបន្ទាប់មកម្តងទៀតនៅឆ្នាំ១៨៩៣។
រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានចែងថា “គ្មាននរណាម្នាក់ត្រូវបានជ្រើសតាំងឲ្យកាន់តំណែងជាប្រធានាធិបតីលើសពីពីរដងទេ”។ ប៉ុន្តែមិនចែងអំពីល័ក្ខខ័ណ្ឌហាមឈរឈ្មោះជាប់ៗគ្នានោះទេ។
អតីតជំនួយការម្នាក់បានលើកឡើងថា លោក Trump អាចនឹងព្យាយាមធ្វើបែបនេះ។
លោក Mick Mulvaney អតីតនាយអគ្គសេនាធិការបាននិយាយថា “ខ្ញុំនឹងដាក់គាត់ក្នុងបញ្ជីឈ្មោះមនុស្សដែលទំនងជានឹងឈរឈ្មោះក្នុងឆ្នាំ២០២៤”។
លោក Trump ពិតជាស្រឡាញ់ការប្រមូលផ្តុំគ្នាក្នុងយុទ្ធនាការឃោសនាហើយលោកទទួលបានសំឡេងគាំទ្រ៧១.៥លានសំឡេងនៅក្នុងការបោះឆ្នោតដែលនេះជាចំនួនមិនធ្លាប់មានក្នុងកំណត់ត្រាសម្រាប់បេក្ខជនចាញ់ឆ្នោតនិងជាការបង្ហាញយ៉ាងច្បាស់នូវមូលដ្ឋានគាំទ្រយ៉ាងសំខាន់ក្នុងចំណោមសាធារណជនអាមេរិក។

–សង្គ្រោះអាណាចក្រជំនួញរបស់គាត់
មុនពេលគាត់ក្លាយជាអ្នកនយោបាយ លោក Trump គឺជាមហាសេដ្ឋីអចលនទ្រព្យ ជាតារាទូរទស្សន៍និងជាឯកអគ្គរដ្ឋទូតយីហោផ្ទាល់ខ្លួនដោយប្រើឈ្មោះរបស់គាត់សម្រាប់កិច្ចព្រមព្រៀងផ្តល់កម្មសិទ្ធិនានា។
គាត់ប្រហែលជាចង់ជ្រើសរើសកន្លែងដែលគាត់បានចាកចេញកាលពីបួនឆ្នាំមុនហើយវិលត្រឡប់ចូលពិភពជំនួញវិញ។
កាសែត New York Times បានរាយការណ៍ថា លោក Trump មានប្រាក់កម្ចីជាង៤០០លានដុល្លារអាមេរិកដែលនឹងត្រូវសងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
អង្គការលោក Trump មានសណ្ឋាគារនិងទីលានវាយកូនហ្គោលជាច្រើនកន្លែង។
មានទ្រព្យសម្បត្តិដែលមានយីហោ Trump នៅទីក្រុងបុមបៃ អ៊ីស្តង់ប៊ុល ទីក្រុងវ៉ាស៊ីនតោនឌីស៊ីនិងប្រទេសហ្វីលីពីនហើយមានទីលានវាយកូនហ្គោលនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ទីក្រុងឌូបៃនិងប្រទេសឥណ្ឌូនេស៊ី។
ប៉ុន្តែប្រសិនបើនេះជាផ្លូវដែលលោកប្រធានាធិបតីជ្រើសរើសនៅខែមករា គាត់នឹងមានការងារជាច្រើននៅចំពោះមុខគាត់។
ភាគច្រើននៃជំនួញរបស់គាត់គឺស្ថិតនៅក្នុងឧស្សាហកម្មធ្វើដំណើរនិងកម្សាន្តដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩។
ទស្សនាវដ្តី Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់គាត់អាចរងការវាយប្រហាររហូតដល់ទៅ១កោដិដុល្លារដោយសារតែកូវីដ១៩។

–ក្លាយជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ
លោកប្រធានាធិបតី Trump មិនមែនជាមនុស្សចម្លែកចចំពោះទូរទស្សន៍ទេបន្ទាប់ពីការបោះជំហាននៅលើកម្មវិធី The Apprentice។
ដូច្នេះមានការប៉ាន់ស្មានជាច្រើនថា មហិច្ឆតារបស់គាត់គឺចូលរួមនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយការបើកប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួនឬសហការជាមួយបណ្តាញអភិរក្ស។
អនុប្រធានប្រតិបត្តិនៅក្រុមហ៊ុន Q Scores លោក Henry Schafer បាននិយាយថា “គាត់ប្រាកដជានឹងមានទស្សនិកជនដែលមានសក្តានុពល”។
គាត់និយាយថា លោក Trump បានទទួលជោគជ័យក្នុងការបង្កើតម៉ាកយីហោរបស់គាត់ដូចត្រកូល Kardashian ឬ Howard Stern ដែរ។ ហើយលោក Schafer រំពឹងថា គាត់នឹងពឹងផ្អែកលើអ្វីដែលល្អបំផុតសម្រាប់គាត់។
អ្នកដែលអាចសហការគឺបណ្តាញខ្សែកាប One American News Network (OANN) ឬ Newsmax។
OANN គឺជាចំណូលចិត្តរបស់ប្រធានាធិបតីហើយគាត់ត្រូវបានទស្សនាវដ្តី Atlantic ពណ៌នាថាជា “មេក្រុមនិងជាព្រះ”។
ចំណែកលោក Christopher Ruddy នាយកប្រតិបត្តិរបស់ Newsmax ដែលជាប៉ុស្តិ៍ទូរទស្សន៍អភិរក្សត្រូវបានកាសែត Washington Post ហៅថា “ជាអ្នកខ្សឹបខ្សៀវរបស់លោក Trump”។
អាចមានប្រព័ន្ធផ្សព្វផ្សាយឬកម្មវិធីកំសាន្តផ្សេងៗទៀត។

–ចូលនិវត្តន៍
លោក Trump នឹងមានប្រាក់ចូលនិវត្តន៍ប្រធានាធិបតីនិងអត្ថប្រយោជន៍ជាច្រើនទៀតនៅពេលដែលគាត់ចាកចេញពីតំណែង។
ច្បាប់អតីតប្រធានាធិបតីដែលអនុម័តក្នុងឆ្នាំ១៩៥៨ដើម្បីរក្សាសេចក្តីថ្លៃថ្នូររបស់តំណែងនេះបានផ្តល់អត្ថប្រយោជន៍នានារួមទាំងប្រាក់សោធននិវត្តន៍ប្រចាំឆ្នាំផងដែរដោយក្នុងឆ្នាំ២០១៧មានចំនួន២០៧,៨០០ដុល្លារ (១៥៨,១២៤ផោន)។
អតីតប្រធានាធិបតីទាំងឡាយក៏មានសិទ្ធិទទួលបានការការពារដោយសេវាសម្ងាត់ អត្ថប្រយោជន៍សុខភាព ការធ្វើដំណើរនិងការចំណាយរបស់បុគ្គលិកពេញមួយជីវិតផងដែរ។
ដូច្នេះលោក Trump ដែលបច្ចុប្បន្នមានអាយុ៧៤ឆ្នាំអាចសម្រេចចិត្តចូលនិវត្តន៍ដោយស្ងាត់ស្ងៀម។
គាត់អាចចំណាយពេលទំនេរបន្ធូរអារម្មណ៍និងលេងកូនហ្គោលនៅ Mar-a-Lago ក្នុងរដ្ឋ Florida៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ