Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់ដោយកូវីដនៅ ប្រេស៊ីល ភាគច្រើនជាប្រជាជនវ័យក្មេងអាយុក្រោម ៣០ ឆ្នាំ ហើយកើនឡើងជាង ១ ពាន់ភាគរយ

បានផុស

នៅ

ប្រជាជនប្រេស៊ីលវ័យក្មេងកំពុងរងផលប៉ះពាល់កាន់តែខ្លាំងឡើង ដោយសារជំងឺកូវីដ ១៩ ខណៈអ្នកដែលមានអាយុ ២០ ឆ្នាំ បង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការស្លាប់ គិតមកត្រឹមក្នុងឆ្នាំនេះ ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយវិទ្យាស្ថានជីវសាស្រ្ត Fiocruz កាលពីថ្ងៃសុក្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថាននេះបានរកឃើញថា ចំនួននៃការស្លាប់ដោយសារជំងឺកូវីដ ១៩ ស្ថិតក្នុងចំណោមប្រជាជនដែលមានអាយុចន្លោះពី ២០ ទៅ ២៩ ឆ្នាំ បានកើនឡើងជាង ១,០០០ ភាគរយនៅដើមឆ្នាំនេះ ពោលនៅមុនពេលដែល ប្រទេសប្រេស៊ីលចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង និងនៅពាក់កណ្តាលខែមេសា ។

ការស្រាវជ្រាវបានរកឃើញថា ការស្លាប់ក្នុងចំណោមអ្នកដែលមានអាយុពី ៣០ ទៅ ៣៩ ឆ្នាំ បានកើនឡើង ៨១៩ ភាគរយ រីឯអ្នកស្លាប់ក្នុងចំណៅមក្រុមអាយុពី ៤០ ទៅ ៤៩ ឆ្នាំ បានកើនឡើង ៩៣៣ ភាគរយ ។

Fiocruz បាននិយាយថា ការកើនឡើងនៃការស្លាប់របស់ប្រជាជនវ័យក្មេង អាចមកពីកត្តាការបន្ធូរបន្ថយនៃការរឹតបន្តឹង ឬការហត់នឿយនៃការបង្ខាំងនៅផ្ទះ ។

យោងតាមការស្រាវជ្រាវនេះបានឲ្យដឹងថា អាយុជាមធ្យមនៃអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ បច្ចុប្បន្នេះមានអាយុប្រហែល ៥៨ ឆ្នាំ បើប្រៀបធៀបនឹងអាយុ ៦២ ឆ្នាំនៅដើមឆ្នាំ ខណៈអាយុជាមធ្យមរបស់អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ បានថយចុះមកនៅត្រឹម ៦៥ ឆ្នាំ បើធៀបនឹង ៧២ ឆ្នាំក្នុងខែមករា ។

ការសិក្សាបានបង្ហាញថា ស្ថានភាពនៅប្រេស៊ីលនៅតែធ្ងន់ធ្ងរ ។ រដ្ឋចំនួន ១៤ មានអត្រាអ្នកចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ខ្ពស់លើសពី ៩០ ភាគរយ ខណៈដែលរដ្ឋចំនួន ៧ ផ្សេងទៀតមានកម្រិតចន្លោះពី ៨០ ភាគរយទៅ ៨៩ ភាគរយ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសប្រេស៊ីល មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤,២៣៨,១១០ ករណី និងមានអ្នកស្លាប់ចំនួន ៣៨៦,៦២៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ កូវីដ នៅប្រេស៊ីល ២៤ ម៉ោងចុងក្រោយ ឆ្លងថ្មីជាង ៤ ម៉ឺនករណី ស្លាប់ ១,៦៥៧ នាក់

ចុចអាន ៖ ស្លាប់ច្រើនទៅៗ ប្រេស៊ីល បើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Bolsonaro

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម