Connect with us

ព័ត៌មានអន្ដរជាតិ

លែងមានកន្លែងហើយ! ស្លាប់ច្រើនពេក ឥណ្ឌា ប្រាប់ឲ្យក្រុមគ្រួសារជនរងគ្រោះដោយសារកូវីដ ចាត់ចែងសពនៅលើដីខ្លួនឯងទៅ

បានផុស

នៅ

រលកទី២នៃជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានធ្វើឲ្យកន្លែងបញ្ចុះសពណែនតាន់តាប់ទប់លែងឈ្នះ ខណៈក្រុមគ្រួសារអ្នកស្លាប់ ត្រូវបានគេបង្ខំឲ្យបូជាសពជនរងគ្រោះនៅលើដីរបស់ពួកគេផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនេះបានប្រកាសចំនួនអ្នកឆ្លងថ្មីក្នុងកម្រិតកំណត់ត្រា ៣៥២,៩៩១ករណី និងអ្នកស្លាប់ចំនួន២,៨១២នាក់កាលពីថ្ងៃចន្ទ ហើយសាកសពត្រូវបានគេទុកចោល គរលើគ្នា។

នៅទីក្រុង Delhi អ្នកស្លាប់ចំនួន៣៤៨នាក់ ត្រូវបានគេកត់ត្រាកាលពីថ្ងៃសុក្រ ពោលគឺស្មើនឹងម្នាក់រៀងរាល់៤នាទីម្តង ហើយនៅរដ្ឋភាគខាងត្បូង Karnataka, រដ្ឋាភិបាលត្រូវបង្ខំចិត្ត អនុញ្ញាតឲ្យក្រុមគ្រួសារបូជា ឬបញ្ចុះសពជនរងគ្រោះនៅលើដីឬសួនច្បាររបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ ពិធីនៅផ្ទះ ត្រូវតែគោរពតាមគោលការណ៍សុខភាព ប៉ុន្តែគេសង្ឃឹមថា វិធានការនេះនឹងបន្ធូរបន្ថយសម្ពាធលើឈាបនដ្ឋាននិងអ្នកជីកផ្នូរ។

នាយករដ្ឋមន្ត្រីរដ្ឋ Karnataka លោក B. S. Yediyurappa បាននិយាយថា ស្ថានភាពគឺមិនអាចគ្រប់គ្រងបានទេ។ លោកបន្ថែមថា ការបូជាឬបញ្ចុះសព ត្រូវតែធ្វើឲ្យបានឆាប់រហ័ស និងគោរពតាមលក្ខណៈវិមជ្ឈការដោយមើលតាមកាលៈទេសៈ និងដើម្បីចៀសវាងការប្រមូលផ្តុំគ្នានៅក្នុងកន្លែងបូជាសពនិងទីបញ្ចុះសព។

ឈាបនដ្ឋានចំនួន៧របស់ទីក្រុង Bangalore ត្រូវធ្វើការ២៤ម៉ោងក្នុងមួយថ្ងៃ ដោយសារតែពួកគេព្យាយាមគ្រប់គ្រងបន្ទុកលើសការងារធម្មតារហូតដល់ទៅ ៤ដងឯណោះ។

ការកក់កន្លែងបូជាសពមានដាក់ឈើត្រឹមត្រូវ នៅទីក្រុង Ghaziabad គឺលែងទទួលហើយ ហើយសាកសពកំពុងត្រូវបានដុតនៅតាមទីធ្លាកណ្តាលវាល។

ម៉ាស៊ីនបូជាសពអគ្គិសនីមួយគ្រឿងបានខូច ហើយត្រូវជួសជុលដោយសារតែការប្រើប្រាស់ហួសកម្រិត ចំណែកបំពង់បង្ហុយផ្សែងនៅឡមួយទៀត បានបែកដោយសារកម្តៅក្តៅជាប់។

មានការភ័យខ្លាចថា ស្ថានភាពអាចកាន់តែអាក្រក់ទៅៗ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈគេរំពឹងថានឹងករណីជំងឺកូវីដ-១៩ នឹងកើនឡើងដល់ ៥០០,០០០ករណីក្នុងមួយថ្ងៃនៅខែឧសភា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មន្ទីរពេទ្យឥណ្ឌាកំពុង​ជួប​ស៊ូណាមិ​ ឯការ​បូជា​សព​កូវីដ​-​១៩​រួម​គ្នា​ជា​ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម