ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមចែកវ៉ាក់សាំង AstraZeneca ៦០លានដូសដល់ប្រទេសដទៃ
សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងបញ្ចេញវ៉ាក់សាំងកូវីដ-១៩ចំនួន៦០លានដូស ពីក្រុមហ៊ុនផលិតថ្នាំ AstraZeneca ចែកជូនប្រទេសដទៃទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

វ៉ាក់សាំងនេះមិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកទេ ហើយវានឹងបញ្ចេញ បន្ទាប់ពីត្រូវបានត្រួតពិនិត្យសុវត្ថិភាពដោយ រដ្ឋបាលចំណីអាហារនិងឱសថរួចរាល់។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា រឿងនេះអាចកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមិនបានបញ្ជាក់ច្បាស់ថា តើប្រទេសណានឹងទទួលបានវ៉ាក់សាំងនោះទេ ប៉ុន្តែថ្នាំបង្ការប្រហែល១០លានដូស បានត្រៀមរួចរាល់ហើយក្នុងការដឹកជញ្ជូននៅពេលនិយតករ បើកភ្លើងខៀវ។ វ៉ាក់សាំងដែលនៅសេសសល់ត្រូវបានគេរំពឹងថា នឹងចែកចាយក្នុងខែឧសភានិងមិថុនា។

វ៉ាក់សាំង AstraZeneca ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងទ្វីបអឺរ៉ុប និងកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក។ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានដាក់ពាក្យសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នៅសហរដ្ឋអាមេរិកទេ។
វ៉ាក់សាំងនេះ ត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លង និងការបញ្ជូនចូលព្យាបាលក្នុងមន្ទីរពេទ្យ ប៉ុន្តែក្រុមហ៊ុនបានប្រឈមនឹងសំណួរពីនិយតករអាមេរិក អំពីទិន្នន័យពីការសាកល្បងរបស់ខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NPR
ចុចអាន៖ វ៉ាក់សាំង AstraZeneca៖ ស្ត្រីវ័យក្មេងមានអាការខ្លាំងជាងបុរស ក្រោយពេលចាក់រួច

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ