ព័ត៌មានអន្ដរជាតិ
គ្មានអ្នកស្លាប់លើកដំបូង ព័រទុយហ្គាល់ទប់ស្កាត់កូវីដ-១៩ដល់តំបន់បៃតង
ប្រទេសព័រទុយហ្គាល់បានរាយការណណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយគ្មានអ្នកស្លាប់ដោយកូវីដ-១៩ឡើយ ពីរលករាតត្បាតលើកទី២។ វាជាលើកដំបូងហើយដែលប្រទេសនេះគ្មានអ្នកស្លាប់គិតចាប់តាំងពីដើមខែសីហា ឆ្នាំ២០២០មក។
ដំណឹងវិជ្ជមានកាលពីថ្ងៃចន្ទម្សិលមិញបានកើតមានឡើង បន្ទាប់ពីព័រទុយហ្គាល់បានដាក់បំរាមរយៈពេលវែងដែលបានជួយឲ្យប្រទេសមួយនេះបានកាត់បន្ថយអត្រាការឆ្លងឲ្យចុះទាបជាលំដាប់ចាប់តាំងពីចុងខែមករា ជាពេលដែលទទួលរងការវាយប្រហារខ្លាំងបំផុតពីកូវីដ-១៩។

រហូតដល់ពេលនេះ ព័រទុយហ្គាល់មានអ្នកស្លាប់ចំនួន១៦៩៦៥នាក់ចាប់តាំងពីការផ្ទុះកូវីដ-១៩មក ហើយករណីឆ្លងសរុបមានចំនួន៨៣៤០០០នាក់។
កាលពីខែមករា ជាពេលវេលាករណីឆ្លងច្រើនបំផុតដែលពេលនោះត្រូវបានគេមើលឃើញថា រថយន្តសង្គ្រោះបន្ទាន់បានដឹកអ្នកជំងឺបន្តបន្ទុយគ្នានៅខាងក្រៅមន្ទីរពេទ្យ។
ការដាក់បំរាមកាលពីខែនោះបានធ្វើឲ្យករណីឆ្លងចុះទាប និងធូរស្បើយជាលំដាប់ដែលផ្តល់ឲ្យសាលារៀនបើកទ្វារ ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងអាជីវកម្មផ្សេងៗបានបើកទ្វារដំណើរការ។
អាជ្ញាធរសុខាភិបាលបាននិយាយថា ប្រទេសស្ថិតនៅក្នុងតំបន់បៃតងនៃហានិភ័យដោយអត្រាឆ្លងមានចំនួនតិចជាងមួយ ហើយថ្មីៗនេះ ប្រទេសព័រទុយហ្គាល់បានក្លាយជាប្រទេសមានអត្រាឆ្លងទាបបំផុតមួយនៅក្នុងចំណោមប្រទេសនៅអឺរ៉ុប។
ប្រហែលជា២០%នៃប្រជាជន១០លាននាក់នៅក្នុងប្រទេសព័រទុយហ្គាល់ឥឡូវនេះបានចាក់វ៉ាក់សាំងហោចណាស់ដូសទី១ និង៧%បានចាក់រួចរាល់ដូសទាំងពីរ ខណៈជាង៩០%នៃប្រជាជនអាយុ៨០ឆ្នាំឡើងដែលជាក្រុមងាយរងគ្រោះដល់អាយុជីវិតបានចាក់វ៉ាក់សាំងហោចណាស់ដូសទី១ហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ