Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះកូវីដខ្លាំងក្លានៅឥណ្ឌា រាលដាលដល់អ្នកការទូតអាមេរិក ស្លាប់២នាក់ និងឆ្លងជាង១០០នាក់

បានផុស

នៅ

ប្រភពជិតស្និទ្ធិបានប្រាប់ CNN ថា ការផ្ទុះឡើងនូវជំងឺកូវីដ-១៩ដ៏ធំក្នុងចំណោមបុគ្គលិកការទូតអាមេរិកនៅក្នុងប្រទេសឥណ្ឌា បានបណ្តាលឲ្យបុគ្គលិកក្នុងស្រុកចំនួន២នាក់ស្លាប់ និងជាង១០០នាក់ ធ្វើតេស្តវិជ្ជមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រានៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានឈានដល់កម្រិតខ្ពស់ជាសកលសម្រាប់រយៈពេល៥ថ្ងៃជាប់ៗគ្នា ខណៈមន្ទីរពេទ្យអស់គ្រែ ថ្នាំ ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមនិងខ្យល់អុកស៊ីសែន ហើយមនុស្សរាប់ម៉ឺននាក់បានស្លាប់ ក្នុងរលកទីពីរដ៏អាក្រក់ដែលបានចាប់ផ្តើមកាលពីខែមុន។

ប្រភពនេះ មិនបានផ្តល់ព័ត៌មានលម្អិតទេថាតើបុគ្គលិកបានស្លាប់និងធ្វើតេស្តវិជ្ជមាននៅទីតាំងណា ប៉ុន្តែសហរដ្ឋអាមេរិកបានប្រតិបត្តិការស្ថានកុងស៊ុលចំនួន៥ នៅតាមទីក្រុងផ្សេងៗគ្នានិងស្ថានទូតមួយក្នុងរដ្ឋធានី New Delhi។

ប្រភពមួយបាននិយាយថា បុគ្គលិកអាមេរិក សមាជិកគ្រួសារនិងបុគ្គលិកធ្វើការនៅក្នុងប្រទេសឥណ្ឌា ទើបតែចាប់ផ្តើមទទួលវ៉ាក់សាំងកូវីដកាលពី ២សប្តាហ៍មុនប៉ុណ្ណោះ។ ក្នុងរយៈពេលប្រាំមួយសប្តាហ៍ចុងក្រោយនេះ ទោះបីអត្រាករណីឆ្លងរបស់ប្រទេសឥណ្ឌា កំពុងកើនឡើងហើយបុគ្គលិកមិនទាន់បានទទួលវ៉ាក់សាំងនៅឡើយក៏ដោយ ប៉ុន្តែមានការធ្វើដំណើរកម្រិតខ្ពស់ចំនួនពីរដងដោយមន្រ្តីរដ្ឋបាលរបស់លោក Biden ទៅកាន់ប្រទេសនេះ។

Italy's coronavirus death toll surges past 2,500 – Live updates |  Coronavirus pandemic News | Al Jazeera

ប្រភពបានប្រាប់ CNN ថា បុគ្គលិកខ្លះមានការអាក់អន់ចិត្ត ដោយសារតែពួកគេមានអារម្មណ៍ថា ពួកគេមិនបានទទួលព័ត៌មានច្បាស់លាស់អំពីពេលវេលា​ ដែលបេសកកម្មការទូតអាមេរិកនឹងទទួលបានវ៉ាក់សាំងទេ ហើយពួកគេមានអារម្មណ៍ថា ពួកគេមិនត្រូវបានផ្តល់អាទិភាពឡើយ ខណៈបុគ្គលិកការទូតជាច្រើននៅអឺរ៉ុបនិងសហរដ្ឋអាមេរិក បានទទួលការចាក់ថ្នាំបង្ការរួចទៅហើយហើយ។

គួរបញ្ជាក់ថា តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាលឥណ្ឌា​បាន​បង្ហាញ​ថា រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ ប្រទេស​នេះមាន​ករណី​ឆ្លងជំងឺ​កូវីដ-១៩​ថ្មី​សរុប​ចំនួន៣៥២,៩៩១នាក់ ដែល​​ជា​ចំនួន​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​ក្នុង​ពិភព​លោក ដោយ​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អាមេរិក ត្រៀមចែកវ៉ាក់សាំង AstraZeneca ៦០លានដូសដល់ប្រទេសដទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងការពារជាតិ រៀបចំពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមាន ឈ្នះឈ្នះ

សុខភាព២៦ នាទីutes មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានជាតិ១៩ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម