ព័ត៌មានអន្ដរជាតិ
កុំហ៊ានផ្ដេសផ្ដាស! ការប្រើថ្នាំផ្សះព្យាបាលកូវីដ-១៩ អាចបង្កើនហានិភ័យឆ្លងកាន់តែធ្ងន់ធ្ងរ
ការស្រាវជ្រាវថ្មីបានបង្ហាញថា ការប្រើថ្នាំ “អង់ទីប់ីយោទិច” អាចនាំឱ្យរាងកាយស៊ាំនឹងថ្នាំសម្លាប់មេរោគផ្សេងៗ ហើយវិធីសាស្រ្តព្យាបាល Covid-19 នៅក្នុងមន្ទីរពេទ្យដែលប្រើថ្នាំផ្សះប្រភេទនេះក៏អាចធ្វើឱ្យបញ្ហាជំងឺកាន់តែធ្ងន់ធ្ងរថែមទៀតផង។

ការលេបថ្នាំ “អង់ទីប៊ីយោទិច” អាចបណ្ដាលឱ្យអ្នកជំងឺឆ្លងបាក់តេរី ហើយប្រព័ន្ធភាពស៊ាំអាចឈប់ឆ្លើយតបទៅនឹងថ្នាំផ្សេងៗ ជាពិសេសអ្នកជំនាញសុខាភិបាលព្រមានថា “វីរុសកូវីដ-១៩នឹងរាតត្បាតយ៉ាងរហ័សក្នុងសភាពស្ងៀមស្ងាត់បំផុត” ដោយសារការស៊ាំទៅនឹងថ្នាំនេះ ។ នេះបើយោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាមេរិក (CDC)។
បន្ថែមពីលើនោះ ការប្រើថ្នាំ “អង់ទីប៊ីយោទិច” អាចបណ្ដាលឱ្យកើតបាក់តេរីកើនទ្វេរឡើងក្នុងរាងកាយផងដែរ។ របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងខែមេសានេះបានបង្ហាញថា ថ្នាំ “អង់ទីប៊ីយោទិច” ប្រមាណ ៤៣ ប្រភេទដែលបច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍដើម្បីដោះស្រាយបញ្ហាភាពធន់ទៅនឹងថ្នាំនៅក្នុងបាក់តេរី អាចបង្កគ្រោះថ្នាក់បំផុត ខណៈយើងចេះតែប្រើផ្ដេសផ្ដាស។ ហើយប្រសិនបើការទប់ទល់នឹងថ្នាំសម្លាប់មេរោគសកល មិនមានការត្រួតពិនិត្រឹមត្រូវថែមទៀត ពិភពលោកនឹងប្រឈមមុខជាមួយគ្រោះថ្នាក់នាពេលអនាគត ហើយពេលនោះសូម្បីតែការបង្ករោគតិចតួចក៏អាចបណ្ដាលឱ្យមនុស្សស្លាប់បានដែរ។

មិនតែប៉ុណ្ណោះ នាពេលខាងមុខ ការឆ្លើយតបចំពោះជំងឺរាតត្បាតកូវីដ-១៩ ក៏អាចកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនតាមមន្ទីរពេទ្យ នៅតែអនុញ្ញាតឱ្យអ្នកជំងឺប្រើថ្នាំ “អង់ទីប៊ីយោទិច” ។ ការសិក្សាថ្មីមួយរបស់សហរដ្ឋអាមេរិកធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាល The Pew Charitable Trusts បានរកឃើញថា អ្នកជំងឺ ៩៦ ភាគរយនៅមន្ទីរពេទ្យព្យាបាល Covid-19 ដោយលេបថ្នាំ “អង់ទីប៊ីយោទិច” ក្នុងអំឡុងពេល ៦ ខែដំបូងនៃការឆ្លងរបស់ខ្លួន បានឆ្លងបាក់តេរី។ នេះមានន័យថា ឥទ្ធិពលថ្នាំមិនត្រឹមតែមិនអាចព្យាបាលរោគ ថែមទាំងបង្កើនបាក់តេរីទៀតផង។
ពាក់ព័ន្ធករណីខាងលើ លោក David Hyun នាយកគម្រោង អង់ទីប៊ីយ៉ូទិក របស់អង្គការ Pew មានប្រសាសន៍ថា ចំនួនអ្នកជំងឺ Covid-19 ភាគច្រើនដែលធ្លាប់បានព្យាបាលដោយប្រើថ្នាំ “អង់ទីប៊ីយោទិច” នៅដំណាក់កាលដំបូងនៃរោគរាតត្បាត ទំនងជាដោយសារតែពួកគេមានការព្រួយបារម្ភអំពីការឆ្លងបាក់តេរី ព្រមទាំងមិនអាចបែងចែករវាងការឆ្លងបាក់តេរីនិងវីរុស Covid-19 និងប្រហែលពួកគេមិនដឹងពីផលប៉ះពាល់ផង។

ដោយឡែកអត្ថបទមួយពីទិនានុប្បវត្តិពាណិជ្ជកម្មវេជ្ជសាស្រ្ត BMJ ក៏បង្ហាញផងដែរថា វិធីព្យាបាល Covid-19 ដោយប្រើប្រាស់ថ្នាំ ”អង់ទីប៊ីយោទិច” ពិតជាមិនត្រឹមត្រូវនោះទេ ហើយការប្រើហួសកម្រិតក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃវីរុស អាចបង្កើនហានិភ័យឆ្លងខ្ពស់។
ងាកមក លោក David Hyun វិញនិយាយថា អ្នកជំងឺដែលបានប្រើថ្នាំ “អង់ទីប៊ីយោទិច” ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានឆ្លងបាក់តេរីអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលនោះបង្ហាញយ៉ាងច្បាស់ថា ពួកគេទំនងជាមានការប្រើប្រាស់ថ្នាំផ្សះនេះច្រើនហួសពេក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ pharmaceutical-technology
ចុចអាន៖ វ៉ាក់សាំង Covishield (Astrazeneca) មានសមត្ថភាពការពារវីរុសកូវីដបំប្លែងខ្លួនឥណ្ឌា ដែលគេកំពុងភ័យខ្លាច

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង