ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២០ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ៦០ មីស៊ីលទំនើប ៦៥០គ្រាប់ និងទាហានជាង ១លាននាក់
កូរ៉េខាងជើង មកត្រឹមឆ្នាំ ២០២០ នេះ ត្រូវគេជឿថា យ៉ាងហោចណាស់ពួកគេមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ៦០គ្រាប់ គ្រប់គ្រាន់អាចគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ នេះបើតាមរបាយការណ៍ស្រាវជ្រាវ នៃសាកលវិទ្យាល័យការពារជាតិអាមេរិក។

វិទ្យាស្ថានសិក្សាពីយុទ្ធសាស្ត្រជាតិអាមេរិក នៃសកលវិទ្យាល័យការពារជាតិ បានបញ្ជាក់ក្នុងការវាយតម្លៃយុទ្ធសាស្ត្រ ២០២០ របស់ខ្លួន កូរ៉េខាងជើង គឺកំពុងកាន់កាន់ក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ១៥-៦០ គ្រាប់ និងមីស៊ីបាលីស្ទីក យ៉ាងហោចណាស់ក៏ ៦៥០គ្រាប់ដែរ ហើយមីស៊ីលទាំងនេះ មានលទ្ធភាពវាយប្រហារចំគោលដៅគ្រប់បណ្តាទីក្រុងសំខាន់ៗទាំងអស់របស់កូរ៉េខាងត្បូង ជប៉ុន ក៏ដូចជាភាគខាងកើតប្រទេសចិន។
ក្នុងរបាយការណ៍ដដែលសរសេរថា “តាមរយៈការផលិតអាវុធប្រល័យលោកធន់ធ្ងន់ អាវុធគីមី និងភាពអង់អាចនៃកងយោធាកូរ៉េខាងជើង រដ្ឋឯកោមួយនេះ បានគំរាមដល់សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងសកលលោកទាំងមូល”។

បន្ថែមពីលើនេះ កូរ៉េខាងជើង ជារឿយៗបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ដែលមានសមត្ថភាពអាចវាយប្រហារគោលដៅដល់ទឹកដីអាមេរិកថែមទៀត។
ចំណុចសំខាន់បំផុតដែលបានបញ្ជាក់ក្នុងរបាយការណ៍នេះ គឺកូរ៉េខាងជើង មានកងទ័ពប្រមាណ ១,២លាន ដាក់ពង្រាយនៅក្បែរតំបន់គ្មានយោធាជាប់ព្រំដែនកូរ៉េខាងត្បូង ហើយជាធម្មតាតែងបន្តគំរាមកំហែងទៅដល់កូរ៉េខាងត្បូង និងជប៉ុន។
ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏មានពាក់ព័ន្ធក្នុងការលក់ និងដឹកជញ្ជូនបច្ចេកវិទ្យាសម្រាប់វិស័យយោធា ទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីជួយដល់កម្មវិធីអភិវឌ្ឍមីស៊ីលអន្តរជាតិរបស់អ៊ីរ៉ង់។

ក្នុងរបាយការណ៍សរសេរថា ការជួញដូរលុយក្លែងក្លាយ និងគ្រឿងញៀន បានជួយកូរ៉េខាងជើង ទទួលប្រាក់គ្រប់គ្រាន់ក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុដែលកើតចេញពីទណ្ឌកម្មលោកខាងលិច។
ជារៀងរាល់ឆ្នាំ លុយដុល្លារអាមេរិកក្លែងក្លាយ ចន្លោះ ១,២៥លានដុល្លារ ទៅ ២៥០លានដុល្លារ ត្រូវបានគេបញ្ចូលទៅក្នុងចរន្តសាច់ប្រាក់ក្រុងព្យុងយ៉ាង។ លើសពីនេះ កូរ៉េខាងជើង គឺកំពុងដំណើរការសហគ្រាសពាណិជ្ជកម្មរបស់ខ្លួនបែបខុសច្បាប់ ច្រើនជាងសហគ្រាសស្របច្បាប់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង