សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ ថា លោកនឹងមិនបម្រើការក្នុងគណៈរដ្ឋមន្រ្តីរបស់លោក Biden ទេ ទោះមិនបោះឆ្នោតឲ្យ Trump ក៏ដោយ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ ថា លោកនឹងមិនបម្រើការក្នុងគណៈរដ្ឋមន្រ្តីរបស់លោក Biden ទេ ទោះមិនបោះឆ្នោតឲ្យ Trump ក៏ដោយ

Published

on

បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ត្រូវបានប្រកាសជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកដោយប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាមេរិក ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការត្រៀមសម្រាប់ការផ្ទេរអំណាចពីរដ្ឋបាលលោក Trump ទោះបីជាប្រធានាធិបតីរូបនេះបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋមួយចំនួនក៏ដោយ ។

ទន្ទឹមនោះយោងតាមរបាយការណ៍បានឲ្យដឹងថា លោក Biden ថែមទាំងអាចជ្រើសរើសសមាជិកមកពីគណបក្សសាធារណរដ្ឋមួយរូបឲ្យបម្រើការក្នុងគណៈរដ្ឋមន្រ្តីរបស់គាត់ទៀតផង ។

យោងតាមសារព័ត៌មាន The Hill បានឲ្យដឹងថា លោក Mitt Romney សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Utah និងជាអ្នកប្រកួតប្រជែងប្រធានាធិបតីឆ្នាំ ២០១២ បានបោះបង់ចោលលទ្ធភាពដែលលោកអាចនឹងត្រូវបម្រើការនៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោក Joe Biden ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទតាមបណ្ដាញ Zoom ជាមួយអ្នកយកព័ត៌មាន ។

នៅពេលសួរអំពីលទ្ធភាពនេះលោក Romney បាននិយាយថា “ចម្លើយគឺទេ ខ្ញុំមិនបង្ហាញខ្លួនទេ ហើយខ្ញុំក៏មិនមែនជាផ្នែកនៃរដ្ឋបាលរបស់លោក Biden ដែរ ។ ភាគច្រើននៃពួកគេទំនងជានឹងចេញពីជួរគណបក្សរបស់លោក Biden” ។

មន្ត្រីរូបនោះបាននិយាយថា “ខ្ញុំនឹងបម្រើតែក្នុងអាណត្តិនេះទៀតប៉ុណ្ណោះ ហើយប្រហែលជាមានសមាជិកតំណាងរដ្ឋមួយផ្សេងទៀតល្អជាងរបស់យើង” ។

បន្ថែមពីនេះធ្លាប់មានលើកឡើងថា លោក Romney ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកព្រឹទ្ធសភានៅឆ្នាំ ២០១៨ សម្រាប់អាណត្តិ ៦ ឆ្នាំអាចនឹងស្ថិតក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋដែលត្រូវបានជ្រើសរើសដោយលោក Biden ដើម្បីបម្រើការនៅក្នុងរដ្ឋបាលរបស់លោកនៅក្នុងគណបក្ស ព្រោះលោកបានបោះឆ្នោតគាំទ្រការចោទប្រកាន់របស់លោក Donald Trump ។

គាត់ក៏ធ្លាប់បាននិយាយកាលពីខែតុលាដែរថា គាត់មិនបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលកំពុងកាន់តំណែងក្នុងការបោះឆ្នោតនៅឆ្នាំនេះទេ ខណៈដែលគាត់ឈប់បង្ហាញពីចំណូលចិត្តរបស់គាត់លើលោក Trump ទៀតហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម