ព័ត៌មានអន្ដរជាតិ
ចូលរួមត្រេកអរពលរដ្ឋឥណ្ឌា ជំនួយអន្តរជាតិទៅដល់បណ្តើរៗហើយ
ជំនួយអន្តរជាតិបានទៅដល់ប្រទេសឥណ្ឌាជាបន្តបន្ទាប់ និងមានប្រទេសមួយចំនួនបានសន្យាផ្តល់ជំនួយដើម្បីរួមដៃគ្នាប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ដែលបានវាយប្រហារធ្ងន់ធ្ងរលើប្រព័ន្ធសុខាភិបាលក្នុងប្រទេសមួយនេះ។
នៅព្រឹកថ្ងៃអង្គារ យន្តហោះមួយគ្រឿងមកពីចក្រភពអង់គ្លេសដែលដឹកជំនួយបរិក្ខាពេទ្យចំបាច់រួមទាំងអ៊ុកស៊ីសែនបានចុះចតនៅប្រទេសឥណ្ឌា។ ធុងអ៊ុកស៊ីសែនចំនួន៦ធំៗនឹងត្រូវបញ្ជូនពីទីក្រុងឌូបៃនៅថ្ងៃអង្គារនេះដែរ។
ការសន្ទនាតាមទូរសព្ទរវាងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃចន្ទ លោក បៃដិន បានសន្យា«ការឧបត្ថម្ភឥតឈប់ឈររបស់អាមេរិក»ដល់ប្រទេសឥណ្ឌាដោយផ្តល់ជូនសម្ភារៈពាក់ព័ន្ធនឹងអ៊ុកស៊ីសែន និងវត្ថុធាតុដើមសម្រាប់វ៉ាក់សាំង។
សហរដ្ឋអាមេរិកក៏បានប្តេជ្ញាចែករំលែកវ៉ាក់សាំង Oxford/AstraZeneca ចំនួន៦០លានដូសដល់ប្រទេសមួយចំនួន។ ឥណ្ឌាគ្រោងនឹងបើកកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនដល់គ្រប់មនុស្សពេញវ័យទាំងអស់នៅថ្ងៃសៅរ៍ ប៉ុន្តែប្រទេសនេះក៏កំពុងជួបកង្វះខាតវ៉ាក់សាំងដែរ។
លោកប្រធានាធិបតី ចូ បៃដិន បានសរសេរតាមបណ្តាញសង្គមថា ៖«ដូចជាប្រទេសឥណ្ឌាបានបញ្ជូនជំនួយទៅសហរដ្ឋអាមេរិក នៅពេលមន្ទីរពេទ្យយើងជួបការលំបាកដោយកូវីដ-១៩កាលមុន យើងប្តេជ្ញាជួយដល់ឥណ្ឌាគ្រប់ពេលវេលាដែលត្រូវការ»។
ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ-១៩ថ្មីជាង៣០ម៉ឺននាក់ទៀតកាលពីថ្ងៃចន្ទ ដែលធ្វើឲ្យកំណត់ត្រាខ្ពស់បំផុតនេះជាប់គ្នា៥ថ្ងៃហើយ ខណៈអ្នកស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយមានចំនួន២៧៧១នាក់។ ទោះបីជាយ៉ាងណា អ្នកជំនាញសុខភាពជឿថា ចំនួនផ្លូវការគឺខ្ពស់ជាងនេះ។
សហភាពអឺរ៉ុបបាននិយាយថា ខ្លួននឹងបញ្ជូនបរិក្ខាពេទ្យ និងអ៊ុកស៊ីសែនទៅប្រទេសឥណ្ឌាក្នុងរយៈពេលដ៏ខ្លីខាងមុខ។
លោក Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា ៖«អឺរ៉ុបកំពុងប្រមូលធនធានដើម្បីឆ្លើយតបនឹងការស្នើសុំជាបន្ទាន់របស់ឥណ្ឌា»។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា អង្គការក៏កំពុងប្រញាប់ជួយប្រទេសឥណ្ឌាដោយត្រូវបានបញ្ជូនបំពងអ៊ុកស៊ីសែនរាប់ពាន់ក្នុងចំណោមសម្ភារៈចំបាច់សំខាន់ៗ។
លោក Tedros និយាយថា ៖«ស្ថានភាពនៅឥណ្ឌាគឺហួសពីការខូចចិត្ត។ WHO កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយ»។
ជាមួយគ្នានេះ ប្រទេសដាណឺម៉ាក អារ៉ាប៊ីសាអូឌីត អារ៉ាប់រួមអូ ស្រ្តាលី និងប៊ូតាន ក៏សន្យាផ្តល់ជំនួយដែរ ព្រមទាំងមានប្រទេសប៉ាគីស្ថាន ចិន អាល្លឺម៉ង់ និងបារាំងក៏សន្យាផ្តល់ជំនួយដល់ឥណ្ឌាដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន