ព័ត៌មានអន្ដរជាតិ
Breaking News! រុស្ស៊ីប្រកាសថា វ៉ាក់សាំងកូវីដ Sputnik V របស់ខ្លួនមានប្រសិទ្ធភាព៩២ភាគរយ
ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា វ៉ាក់សាំង Sputnik V របស់ខ្លួនមានប្រសិទ្ធភាព៩២ភាគរយក្នុងការការពារប្រជាជនពីជំងឺកូវីដ១៩ដោយយោងតាមលទ្ធផលនៃការសាកល្បងបណ្តោះអាសន្ន។
លទ្ធផលដំបូងនេះគឺទើបតែជាលទ្ធផលលើកទី២ប៉ុណ្ណោះដែលត្រូវបានបញ្ចេញពីការសាកល្បងដំណាក់កាលចុងក្រោយលើមនុស្សស្របពេលមានការប្រកួតប្រជែងជាសកលក្នុងការផលិតវ៉ាក់សាំងដែលអាចទប់ស្កាត់ជំងឺរាតត្បាតមួយដែលបានសម្លាប់មនុស្សជាង១.២លាននាក់និងបំផ្លាញសេដ្ឋកិច្ចពិភពលោក។
ប្រទេសរុស្ស៊ីបានចុះឈ្មោះវ៉ាក់សាំង Sputnik V សម្រាប់ការប្រើប្រាស់ជាសាធារណៈនៅខែសីហាដោយក្លាយជាប្រទេសដំបូងគេដែលធ្វើដូច្នេះថ្វីបើការអនុម័តនេះបានធ្វើឡើងមុនពេលចាប់ផ្តើមនៃការសាកល្បងទ្រង់ទ្រាយធំនៅក្នុងខែកញ្ញាក៏ដោយ។
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ដែលកំពុងគាំទ្រវ៉ាក់សាំងនិងផ្សព្វផ្សាយវ៉ាក់សាំងនៅទូទាំងពិភពលោកបានឲ្យដឹងថា លទ្ធផលបណ្តោះអាសន្នគឺផ្អែកលើទិន្នន័យពីអ្នកចូលរួមចំនួន១៦,០០០នាក់ដំបូងដែលទទួលការចាក់វ៉ាក់សាំងពីរដូសនេះ។
ការសាកល្បងដំណាក់កាលទី៣នៃវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Gamaleya កំពុងប្រព្រឹត្តទៅនៅក្នុងគ្លីនិកចំនួន២៩កន្លែងនៅទូទាំងទីក្រុងមូស្គូ។
RDIF បាននិយាយថា ឱកាសនៃការឆ្លងកូវីដចំពោះអ្នកដែលបានចាក់វ៉ាក់សាំង Sputnik V គឺទាបជាងអ្នកដែលប្រើថ្នាំ Placebo ៩២ភាគរយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ