ព័ត៌មានអន្ដរជាតិ
ថៃកំពុងស្វែងរកសិទ្ធិប៉ាតង់ពីជប៉ុនដើម្បីផលិតថ្នាំព្យាបាលកូវីដ-១៩ដោយខ្លួនឯង
ប្រទេសថៃបានកំពុងពិភាក្សាជាមួយប្រទេសជប៉ុនជុំវិញកម្មសិទ្ធិបញ្ញាសម្រាប់ឱសថ Favipiravir ដែលជាប្រភេទថ្នាំព្យាបាលជំងឺកូវីដ-១៩ ដើម្បីទទួលបានសិទ្ធិផលិតថ្នាំនេះនៅប្រទេសរបស់ខ្លួន។

អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ កញ្ញា Traisuree Taisaranakul បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់ អូចា បានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីការព្យាបាលអ្នកជំងឺកូវីដ-១៩ ដូច្នេះលោកអាចបញ្ជាទិញយ៉ាងឆាប់រហ័សពាក់ព័ន្ធនឹងសិទ្ធិប៉ាតង់ និងឧបករណ៍ផលិតឱសថ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Chanvirakul បានរាយការណ៍ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីថា ការបញ្ជាទិញត្រូវបានដាក់ហើយ ដើម្បីទិញថ្នាំ Favipiravir ពីក្រុមហ៊ុនជប៉ុនសម្រាប់ការចែកចាយដល់អ្នកជំងឺនៅមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនទូទាំងប្រទេស។
យោងតាមលោក Anutin ថា អង្គការឱសថរដ្ឋាភិបាល (GPO) ត្រូវបានណែនាំឲ្យស្វែងរកសិទ្ធិអនុញ្ញាតពីប្រទេសជប៉ុនដើម្បីផលិតថ្នាំ Favipiravir នៅប្រទេសថៃ។
កញ្ញា Traisuree បានបញ្ជាក់ថា ជាមួយគ្នានេះ មន្ទីរពេទ្យឯកជនក៏អាចនាំចូលថ្នាំនេះផងដែរ។
កញ្ញាបានឲ្យដឹងថា ៖«រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរាបទៅគណៈរដ្ឋមន្ត្រីថា GPO កំពុងចាត់ចែងដើម្បីទទួលបានសិទ្ធិប៉ាតង់សម្រាប់ការផលិតថ្នាំ Favipiravir នៅប្រទេសថៃ។ ជាមួយសិទិ្ធប៉ាតង់ ថៃនឹងមានសុវត្ថិភាពជាងមុនពាក់ព័ន្ធនឹងការផ្គត់ផ្គង់ឱសថ»។
អនុប្រធាន GPO លោក Sirikul Matevelungsun បាននិយាយនៅថ្ងៃពុធដា អង្គការបានចាប់ផ្តើមផលិតថ្នាំគ្រាប់ Favipiravir ២០០មីលីក្រាម និងបានសាកល្បងពីប្រសិទ្ធភាពរបស់វាលើអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អ។
កញ្ញាអ្នកនាំពាក្យបន្តឲ្យដឹងថា ដំណើរការនេះនឹងបញ្ចប់នៅខែមិថុនា ឬកក្កដា ជាពេលដែលអង្គការនឹងដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណដើម្បីផលិតឱសថក្នុងស្រុកជាមួយរដ្ឋបាលចំណីអាហារ និងឱសថ (FDA)។
អ្នកនាំពាក្យរដ្ឋាភិបាលបន្ថែមថា ការផលិតឱសថអាចនឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីចុះបញ្ជីជាមួយ FDA ប្រសិនបើមិនមានបញ្ហាពាក់ព័ន្ធនឹងសិទ្ធិប៉ាតង់ទេនោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច