ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី ចូ បៃដិន បង្ហាញចក្ខុវិស័យសម្រាប់អាមេរិកធ្វើដំណើរជាថ្មី
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានលើកឡើងថា «អាមេរិកស្ថិតក្នុងការធ្វើដំណើរជាថ្មី»ពេលលោកបានថ្លែងសុន្ទរកថាលើកដំបូងទៅកាន់សភា និងបានបង្ហាញកញ្ចប់ថវិកាចំនួន១.៨ទ្រីលានដុល្លារអាមេរិកសម្រាប់ក្រុមគ្រួសារ និងការអប់រំ ព្រមទាំងបាន«គូសប្លង់មេពណ៌ខៀវ»ដើម្បីកសាងអាមេរិកជាថ្មី។

អមពីក្រោយស្ត្រីពីរនាក់ឈរពីក្រោយ មានអនុប្រធានាធិបតី លោកស្រី កាមាឡា ហារីស និងសភាតំណាងរាស្ត្រលោកស្រី ណាន់ស៊ី ពេឡូស៊ី ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក លោក ចូ បៃដិន បានថ្លែងសុន្ទរកថាក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការឡើងកាន់តំណែងប្រធានាធិបតីរបស់លោក ស្របពេលដែលប្រទេសកំពុងបន្តប្រយុទ្ធនឹងកូវីដ-១៩។
លោកមានប្រសាសន៍ថា ៖«វាមានរយៈពេល១០០ថ្ងៃហើយចាប់តាំងពីខ្ញុំឡើងកាន់តំណែង ដកដៃខ្ញុំចេញពីគម្ពឺគ្រួសារយើង និងទទួលជាតិមួយដែលស្ថិតក្នុងវិបត្តិ»។
លោក ចូ បៃដិន ថា ៖«វាជាជំងឺឆ្លងរាតត្បាតដ៏អាក្រក់ក្នុងមួយសតវត្សរ៍។ វាជាវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចមក។ ការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើលទ្ធិប្រជាធិបតេយ្យរបស់យើងចាប់តាំងពីសង្គ្រាមស៊ីវិល»។
«ឥឡូវនេះ បន្ទាប់ពី១០០ថ្ងៃ ខ្ញុំអាចរាយការណ៍ជូនជាតិៈ អាមេរិកត្រូវធ្វើដំណើរម្តងទៀត។ បង្វែគ្រោះទៅជាលាភ។ ឱកាសក្នុងវិបត្តិ។ ធ្វើសាថ្មីជាកម្លាំង»។

បណ្តាលមកពីវិធានការគម្លាតសង្គម មនុស្សតែ២០០នាក់ប៉ុណ្ណោះ ដែលសុទ្ធតែអ្នកនយោបាយបានចូលរួមក្នុងសម័យប្រជុំសភាដែលតាមធម្មតាមានភ្ញៀវ១៦០០នាក់។ លោក ចន រ៉ូប៊ើត ប្រធានតុលាការកំពូលជាសមាជិកម្នាក់គត់មកពីតុលាការកំពូលដែលមានវត្តមានក្នុងសម័យប្រជុំនេះ។
សុន្ទរកថាបានផ្តោតលើផែនការសេដ្ឋកិច្ចដ៏មហិច្ឆតារបស់រដ្ឋបាលប្រធានាធិបតី ប៉ុន្តែត្រូវរួមគ្នាជាមួយនឹងគោលនយោបាយការបរទេស និងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធនឹងវិបត្តិអាកាសធាតុ ក៏ដូចជាគោលនយោបាយក្នុងស្រុកជាច្រើន រាប់ចាប់តាំងពីប្រព័ន្ធសុខាភិបាលរហូតដល់កំណែទម្រង់ប៉ូលិស ការឈប់សម្រាករបស់គ្រួសារដែលបានប្រាក់ឈ្នួលសម្រាប់កុមារ ការគ្រប់គ្រងអាវុធរហូតដល់សន្តិសុខព្រំដែន។
សំឡេងមានសុទិដ្ឋិនៅពេលលោក ចូ បៃដិន បានជំរុញឲ្យពលរដ្ឋអាមេរិកបន្តទទួលយកការចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងសន្យាថា រដ្ឋបាលរបស់លោកនឹងអនុវត្តការផ្លាស់ប្តូរទូលំទូលាយដែលអាចនឹងបង្កើតការងារ ពង្រីកសុវត្ថិភាពសង្គម និងធ្វើទំនើបកម្មប្រទេសជាតិ។

ផែនការគ្រួសារអាមេរិកដែលមានកញ្ចប់ថវិកា១.៨ទ្រីលានដុល្លារ លោក បៃដិន បានគូសបញ្ជាក់នៅថ្ងៃពុធថា គឺជាផ្នែកទី២នៃកំណែទម្រង់ដ៏មហិច្ឆតារបស់រដ្ឋបាលលោកលើ ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក វិស័យអប់រំ សេវាថែទាំកុមារ និងវិស័យផ្សេងៗទៀត។ ផ្នែកទី១គឺ«ផែនការការងារពលរដ្ឋអាមេរិក»ផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ និងលើកកម្ពស់សេដ្ឋកិច្ច។
លោកប្រធានាធិបតី ចូ បៃដិន លើកឡើងថា ៖«គិតមើល៍ វាគ្មានហេតុផលណាដែលស្លាបទូរប៊ីនខ្យល់មិនអាចត្រូវបានបង្កើតនៅ Pittsbburgh ជំនួសឲ្យទីក្រុងប៉េកាំង។ មិនមានហេតុផលណាដែលពលករអាមេរិកមិនអាចដឹកនាំពិភពលោកក្នុងការផលិតរថយន្តអគ្គីសនី និងរថយន្តប្រើអាគុយ។ ផែនការការងារអាមេរិកនឹងបង្កើតការងាររាប់លានដែលមានចំណូលខ្ពស់ ការងារអាមេរិកអាចចិញ្ចឹមគ្រួសារបាន»។
លោកបន្តថា ៖«ផែនការការងារអាមេរិកគឺជាប្លង់មេពណ៌ខៀវដើម្បីកសាងអាមេរិក។ ហើយវាទទួលស្គាល់នូវអ្វីដែលខ្ញុំតែងតែនិយាយនៅសាលនេះ និងកន្លែងផ្សេងទៀត។ មានបុរស និងស្ត្រីល្អនៅ Wall Street ប៉ុន្តែមិនបានកសាងប្រទេសនេះទេ។ ពលរដ្ឋវណ្ណៈកណ្តាលកសាងប្រទេសនេះ ហើយសហភាពកសាងពលរដ្ឋវណ្ណៈកណ្តាល»។

លោកប្រធានាធិបតីវ័យ៧៨ឆ្នាំរូបនេះបានលើកឡើងពីប្រធានបទដែលលោកបានផ្តោតពេញមួយទសវត្សរ៍របស់លោកក្នុងការងារសាធារណៈ។ លោក បៃដិន ដែលតែងហៅខ្លួនលោកជាមិត្តរបស់ពលរដ្ឋអាមេរិកវណ្ណៈកម្មករ បានជំរុញឲ្យសភាអនុម័តច្បាប់គាំទ្រ (Pro Act )ដើម្បីពង្រឹងការការពារសហជីព និងនិយាយថា សមាជិកសភាគួរអនុម័តច្បាប់ដើម្បីតម្លើងប្រាក់ឈ្នួលជាអតិបរមា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង