ព័ត៌មានអន្ដរជាតិ
រត់ជាន់គ្នានៅអ៊ីស្រាអែល ស្លាប់និងរបួសមនុស្សជាង១០០នាក់
មនុស្សយ៉ាងតិច៣៨នាក់ បានស្លាប់និងជាង៦៥នាក់រងរបួស ក្នុងការរត់ជាន់គ្នាមួយកាលពីអាធ្រាតថ្ងៃព្រហស្បតិ៍ នៅឯការជួបជុំគ្នាទ្រង់ទ្រាយធំដើម្បីអបអរថ្ងៃបុណ្យ Lag B’Omer លើភ្នំ Meron។

សេវាកម្មជួយសង្គ្រោះ Magen David Adom (MDA) បាននិយាយថា មនុស្សចំនួន៣៨នាក់បានស្លាប់។ ក្រុមគ្រូពេទ្យរបស់ខ្លួនកំពុងព្យាបាលមនុស្ស៦៥នាក់ទៀត ដោយក្នុងនោះ មាន៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុជាក់លាក់នៃគ្រោះមហន្តរាយនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ របាយការណ៍ដំបូងបាននិយាយថា ឆាកបានបាក់នៅឯការប្រគំតន្ត្រីមួយដែលមានមនុស្ស១០០,០០០នាក់ ចូលរួម។ យ៉ាងណាក្តី សេវាកម្មជួយសង្គ្រោះ Magen David Adom និយាយថា សោកនាដកម្មនេះគឺបណ្តាលមកពីការរត់ជាន់គ្នានិងមនុស្សកកកុញ។

ហ្វូងមនុស្សយ៉ាងច្រើនបានចូលរួមការជួបជុំប្រចាំឆ្នាំ នៅតំបន់ Galilee ភាគខាងជើងដើម្បីទៅមើលទីបញ្ចុះសពរបស់ព្រះចៅ Rabbi Shimon Bar Yohai សតវត្សរ៍ទី២និង ការដុតភ្លើងនៅជើងភ្នំ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Time Of Israel
ចុចអាន៖ មនុស្សយ៉ាងតិច ៤៥ នាក់រត់ជាន់គ្នាស្លាប់ក្នុងពិធីបុណ្យសពប្រធានាធិបតី តង់សានី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន