Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីជិតបញ្ចប់ការសាងសង់មូលដ្ឋានបញ្ជាការនុយក្លេអ៊ែរដែល​ Putin អាចបាញ់អាវុធប្រល័យលោកក្នុងករណីផ្ទុះសង្គ្រាមលោកលើកទី៣

បានផុស

នៅ

ប្រទេសរុស្ស៊ីកំពុងសាងសង់ប៉ុស្តិ៍បញ្ជាការនុយក្លេអ៊ែរមួយកន្លែងដែលនៅទីនោះលោកVladimir Putin អាចបាញ់អាវុធប្រល័យលោករបស់ប្រទេសក្នុងករណីមានសង្គ្រាមលោកលើកទី៣។

លោក Putin បាននិយាយថា “ទីតាំងដែលមានសុវត្ថិភាពបំផុតនេះ” គឺជិតបញ្ចប់ការសាងសង់ហើយ ហើយនឹងអនុញ្ញាតឲ្យវិមានក្រឹមឡាំងគ្រប់គ្រងអាវុធបរមាណូរបស់ខ្លួនសូម្បីតែក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរមកលើទីតាំងនេះក៏ដោយពោលគឺមូលដ្ឋាននេះមានភាពធន់ទៅនឹងគ្រាប់នុយក្លេអ៊ែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីរុស្ស៊ីបានប្រាប់ប្រមុខការពារជាតិរបស់គាត់ឲ្យបន្តធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងរបស់ពួកគេមិនថាពួកគេមានភាពទំនើបនិងជឿនលឿនយ៉ាងណារួចទៅហើយក៏ដោយ។

ទីក្រុងមូស្គូមានឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៦,៣៧៥គ្រាប់បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកដែលមាន៥,៨០០គ្រាប់ហើយលោក Putin បានអំពាវនាវឲ្យមាន “សមីការសន្តិសុខថ្មី” ចំពេលមានភាពភ័យខ្លាចចំពោះការប្រកួតប្រជែងអាវុធថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Putin បានប្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិថា “នុយក្លេអ៊ែរបីប្រភេទដូចជាការបាញ់ចេញពីដីគោក ពីនាវាមុជទឹកនិងពីយន្តហោះនៅតែជាការធានាសំខាន់បំផុតនៃសន្តិសុខយោធារបស់ប្រទេសរុស្ស៊ី”។

ស្របពេលមានទំនាក់ទំនងតានតឹងរវាងប្រទេសរុស្ស៊ីនិងលោកខាងលិច របាយការណ៍មួយកាលពីដើមឆ្នាំនេះរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្របានព្រមានថា រុស្ស៊ីកំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួនក្នុងកម្រិតខ្លាំងបំផុតចាប់តាំងពីការដួលរលំនៃសហភាពសូវៀតមក។

សហភាពសូវៀតមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនបំផុតប្រហែល៤០,០០០គ្រាប់ប៉ុន្តែការភ័យខ្លាចអំពីការប្រកួតប្រជែងអាវុធថ្មីបានកើនឡើងខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកចាកចេញពីសន្ធិសញ្ញាសង្រ្គាមត្រជាក់កាលពីឆ្នាំមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម