ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Vamco វាយប្រហារប្រទេស ហ្វីលីពីន
ទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ព្យុះទីហ្វុង Vamco បានវាយប្រហារខេត្តនានានៅលើកោះ Luzon របស់ប្រទេសហ្វីលីពីននៅពេលយប់ដោយបានសម្លាប់មនុស្សម្នាក់ខណៈមនុស្ស៣នាក់ទៀតកំពុងបាត់ខ្លួន។
ព្យុះទីហ្វុង Vamco មានខ្យល់បក់អតិបរមា១៥៥គីឡូម៉ែត្រក្នុងមួយម៉ោងនិងមានកម្លាំងខ្យល់កន្ត្រាក់ដល់ទៅ២៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះបានបង្កឲ្យមានការបាក់ដីចំនួន៣លើកដោយចាប់ផ្តើមកាលពីយប់ថ្ងៃពុធនៅក្នុងខេត្ត Quezon ភាគខាងត្បូងរដ្ឋធានីម៉ានីល។
ទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់បានរាយការណ៍ថា បុរសអាយុ៦៨ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើដំបូលផ្ទះរបស់គាត់ក្នុងសហគមន៍ឆ្នេរមួយក្នុងខេត្ត Camarines Norte ដែលជាកន្លែងមនុស្ស៣នាក់ទៀតកំពុងបាត់ខ្លួន។
Vamco គឺជាព្យុះទី២១ដែលវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះខណៈប្រទេសនេះទើបតែរងគ្រោះដោយព្យុះ Molave ដែលជាព្យុះទីហ្វុងខ្លាំងបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះ។ វាបានសម្លាប់មនុស្សចំនួន២៥នាក់និងបំផ្លាញផ្ទះរាប់ពាន់ខ្នងនៅដើមខែវិច្ឆិកា។
វានឹងចាកចេញពីដីគោកនៅរសៀលថ្ងៃព្រហស្បតិ៍នេះប៉ុន្តែវានឹងបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងនៅពេលឆ្លងកាត់បណ្តាខេត្តផលិតស្រូវនៅក្នុងប្រទេសនេះ។
ការហោះហើរតាមជើងហោះហើរនិងការធ្វើដំណើរឆ្លងកាត់រដ្ឋធានីត្រូវបានផ្អាកខណៈដែលឆ្មាំឆ្នេរសមុទ្របានបញ្ឈប់ប្រតិបត្តិការនៅកំពង់ផែ។ ការងាររបស់រដ្ឋាភិបាលត្រូវបានផ្អាកហើយទីផ្សារហិរញ្ញវត្ថុត្រូវបានបិទ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៦ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ