ព័ត៌មានអន្ដរជាតិ
មិនសរសើរមិនបាន យុវតីនីហ្សេរីយ៉ាម្នាក់ជាប់អាហារូបករណ៍១៩កន្លែង តម្លៃជាង៥លានដុល្លារនៅអាមេរិក និងកាណាដា
យុវតីនីហ្សេរីយ៉ាម្នាក់នេះមានអារម្មណ៍ដូចជាពិភពលោកកំពុងស្ថិតនៅក្នុងកណ្តាប់ដៃរបស់នាង បន្ទាប់ពីទទួលបានអាហារូបករណ៍ពេញចំនួន១៩កន្លែងពីសាលា ក៏ដូចជាសាកលវិទ្យាលល័យល្បីៗនៅសហរដ្ឋអាមេរិក និងកាណាដា។
យោងតាមឯកសារអាហារូបករណ៍ និងការវាយតម្លៃហិរញ្ញវត្ថុ បង្ហាញថា យុវតីឈ្មោះ Victory Yinka-Banjo អាយុ១៧ឆ្នាំដែលទើបបញ្ចប់កម្រិតវិទ្យាល័យទទួលបានអាហារូបករណ៍គិតជាទឹកប្រាក់មានចំនួនជាង៥លានដុល្លារអាមេរិកសម្រាប់កម្មវិធីសិក្សានៅសកលវិទ្យាល័យ។
Victory បាននិយាយពាក់ព័ន្ធនឹងសមត្ថភាពរបស់នាងថា ៖«ខ្ញុំមានអារម្មណ៍ស្ទើរមិនគួរឲ្យ។ ខ្ញុំបានដាក់ពាក្យអាហារូបករណ៍ជាច្រើនកន្លែង ពីព្រោះខ្ញុំមិនគិតថា មានសកលវិទ្យាល័យណាមួយទទួលយកខ្ញុំទេ»។

ម្តាយរបស់នាងឈ្មោះ Chika Yinka-Banjo ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ University of Lagos និងឪពុកឈ្មោះ Adeyinka Banjo ជាអ្នកច្បាប់ក្រុមហ៊ុនឯកជន យុវតី Victory ទទួលបានអាហារូបករណ៍ពេញពីសកលវិទ្យាល័យ និងមហាវិទ្យាល័យល្បីៗដូចជា Ivy League schools, Yale College, Princeton University, Harvard College និង Brown University។
អាហារូបករណ៍ផ្សេងទៀតនៅសហរដ្ឋអាមេរិកមានដូចជាវិទ្យាស្ថាន Massachusetts Institute of Technology (MIT) សាកលវិទ្យាល័យ Stanford University, Johns Hopkins University និងសាកលវិទ្យាល័យ University of Virginia។
ចំណែកនៅប្រទេសកាណាដាវិញ Victory ទទួលបានការផ្តល់ពីសាកលវិទ្យាល័យ University of Toronto និងសាកលវិទ្យាល័យ University of British Columbia។
Victory បានរៀបរាប់ថា ៖«ដំណើរជ្រើសរើសរបស់ពួកគេពិតជាតឹងតែងខ្លាំងណាស់។ ពួកគេរើសតែសិស្សឆ្នើមលើឆ្នើម។ ដូច្នេះ យើងអាចស្រមៃមើល យ៉ាងណា រាល់ថ្ងៃខ្ញុំតែងតែរំលឹកខ្លួនឯងថា ខ្ញុពិតជាបានចូលសាលាទាំងនោះ។ វាជាគុណសម្បត្តិពិតៗ»។
មុនពេលជាប់អាហារូបករណ៍
កំឡុងពេលការសិក្សានៅវិទ្យាល័យនាងលេចធ្លោខ្លាំងណាស់។ កាលពីចុងឆ្នាំ២០២០ Victory បានជោគជ័យក្នុងការប្រឡងថ្នាក់ជាតិ ដោយទទួលបានពិន្ទុពេញនៅក្នុងការប្រឡងសញ្ញាបត្រកម្រិតឧត្តមសិក្សានៅអាហ្វ្រិកខាងជើង (WASSCE)។
ប៉ុន្មានខែមុន យុវតីនីហ្សេរីយ៉ារូបនេះត្រូវបានវាយតម្លៃជា«លំដាប់កំពូលក្នុងពិភពលោក»សម្រាប់អ្នកនិយាយអង់គ្លេសជាភាសាទី២ដោយកម្មវិធីប្រឡងអន្តរជាតិរបស់សកលវិទ្យាល័យ University of Cambridge (CIE)។ ចំណែកការប្រឡងនៅ Cambridge IGCSE នាងទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាទាំងអស់៦។

Victory និយាយថា នោះជាជោគជ័យដ៏សំខាន់របស់នាងដែលកើតចេញពីការខិតខំប្រឹងប្រែង។ នាងសង្ឃឹមថា នឹងបានចូលរៀននៅសាលា Computational Biology ប៉ុន្តែកំពុងថ្លឹងថ្លែងថាតើគួរជ្រើសរើសសាកលវិទ្យាល័យមួយណា។
នាងនិយាយថា ៖«ខ្ញុំកំពុងធ្វើការស្រាវជ្រាវសាលាទាំងនោះ តើមួយណាដែលស្ថិតនៅក្នុងបញ្ជីកំពូលរបស់ខ្ញុំដូចជា Stanford, Harvard, MIT, Duke, Johns Hopkins ជាដើម ហើយព្យាយាមប្រៀបធៀបគ្នាឲ្យបានច្បាស់លាស់»។
ជាគំរូដល់យុវជននីហ្សេរីយ៉ា
ក្នុងនាមជាម្តាយ អ្នកស្រី Chika និយាយថា រឿងកូនស្រីរបស់អ្នកស្រីនឹងក្លាយជាគំរូសម្រាប់ការលើកទឹកចិត្តដល់យុវជននីហ្សេរីយ៉ាផ្សេងៗទៀត។
អ្នកស្រីមានប្រសាសន៍ថា ៖«តាមពិតទៅ កូនស្រីខ្ញុំមិនមែនជាជនជាតិនីហ្សេរីយ៉ា-អាមេរិកដែលទទួលបានអាហារូបករណ៍ពីសាលាទាំងនោះ ដោយសារតែនាងកើត និងធំដឹងក្តីអាមេរិកនោះទេ។ កូនស្រីខ្ញុំរៀបចំវិទ្យាល័យនៅនីហ្សេរីយ៉ាទាំងស្រុង។ វាពិតជាអស្ចារ្យ បើរឿងរ៉ាវកូនស្រីខ្ញុំអាចក្លាយជាកត្តាជំរុញទឹកចិត្តដល់យុវជនទូទាំងប្រទេសនីហ្សេរីយ៉ា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ