ព័ត៌មានអន្ដរជាតិ
ឡើងកម្តៅទៀតហើយ យោធាមីយ៉ាន់ម៉ាសម្លាប់មនុស្ស៧នាក់ទៀត
កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបើកការបាញ់ទៅលើក្រុមបាតុករដែលបានធ្វើការតវ៉ាទ្រង់ទ្រាធំប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយហោចណាស់មនុស្ស៧នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យ ទី២ ខែឧសភា ម្សិលមិញ។

ការតវ៉ា បន្ទាប់ពីមនុស្សច្រើនបានថយចុះ និងហាក់ដូចជាមានការអត់ធ្មត់ពីការបង្ក្រាបដោយកម្លាំងសន្តិសុខមួយរយៈពេលមក បានកើតឡើងជាថ្មីដែលលើកនេះជាបណ្តាញនៃបាតុកម្មពីសហគមន៍មីយ៉ាន់ម៉ាទូទាំងពិភពលោកដែលត្រូវបានកត់សំគាល់ឃើញថាជា «បដិវត្តនិទាឃរដូវពិភពលោករបស់មីយ៉ាន់ម៉ា»។
អ្នកធ្វើបាតុកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ធ្វើឲ្យពិភពលោកញាប់ញ័រនឹងសំឡេងសាមគ្គីភាពរបស់ប្រជាជនមីយ៉ាន់ម៉ា។
ក្រុមបាតុករដែលដឹកនាំដោយព្រះសង្ឃពុទ្ធសាសនា បានធ្វើការដង្ហែឆ្លងកាត់ទីក្រុងធំៗ និងទីប្រជុំជនទូទាំងប្រទេសមីយ៉ាន់ម៉ា រាប់ទាំងទីក្រុងពាណិជ្ជកម្ម យ៉ាំងហ្គោន និងទីក្រុងធំលំដាប់ទី២ ម៉ាន់ដាឡាយ ដែលទីក្រុងនេះមានមនុស្ស២នាក់ត្រូវបានបាញ់សម្លាប់។

យោងតាមសារព័ត៌មានក្នុងស្រុក Myanmar Now បានផ្សាយថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅភាគកណ្តាលសង្កាត់ Wetlet និងមនុស្ស២នាក់ទៀតត្រូវបានម្លាប់នៅភាគខាងជើងរដ្ឋ Shan។ ម្នាក់ទៀតត្រូវបានសម្លាប់នៅភាគខាងជើងសង្កាត់ Hpakant។
ការតវ៉ាទាំងនេះគ្រាន់តែជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលក្រុមឧត្តមសេនីយ៍បានធ្វើរដ្ឋប្រហារ១កុម្ភៈដើម្បីបណ្តេញចេញមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី។

សង្គ្រាមស៊ីវិលជាមួយក្រុមបះបោរជនជាតិភាគតិចនៅតំបន់ព្រំដែនដាច់ស្រយាលភាគខាងជើង និងខាងកើតប្រទេសបានកើតមានកាន់តែខ្លាំងចាប់តាំងពីរដ្ឋប្រហារ ដែលបានជំរុញឲ្យប្រជាជនរាប់ពាន់នាក់បានភៀសខ្លួន។
តំបន់មួយចំនួន ជនស៊ីវិលបានប្រើអាវុធកែច្នៃ និងសម្ភារៈផ្សេងៗដើម្បីតស៊ូជាមួយកម្លាំងសន្តិសុខ ខណៈតំបន់កណ្តាលដែលទីតាំងយោធា និងរដ្ឋាភិបាលដែលមានសន្តិសុខជាច្រើនជំនាន់មកហើយនោះត្រូវបានវាយប្រហារដោយរ៉ុក្កែត និងការផ្ទុះអាវុធផ្សេងៗ។

យោងតាមសមាគមជំនួយអ្នកទោសនយោបាយ( AAPP) បានឲ្យដឹងថា ចាប់តាំងពីរដ្ឋប្រហារមកកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់អ្នកតវ៉ាហោចណាស់៧៥៩នាក់ហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង