ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីឥណ្ឌា Modi ចាញ់ឆ្នោតនៅរដ្ឋសំខាន់ ចំពេលកូវីដផ្ទុះខ្លាំង
លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានចាញ់ក្នុងការបោះឆ្នោតដ៏កម្រនៅក្នុងរដ្ឋដ៏សំខាន់មួយ ដែលបង្ហាញឲ្យពីសញ្ញានៃអ្នកគាំទ្របានថយចុះជំនឿរបស់ពួកគេលើភាពដឹកនាំរបស់លោកក្នុងការគ្រប់គ្រងកូវីដ-១៩ដែលបានកំពុងវាយប្រហារប្រទេសមួយនេះធ្ងន់ធ្ងរបំផុត។

លោកនាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រច្រើនសន្ធឹកសន្ធាប់កាលពីថ្ងៃអាទិត្យ ទី២ ខែឧសភា នៅរដ្ឋ West Bengal ដែលជារដ្ឋដ៏សំខាន់មួយក្នុងចំណោមរដ្ឋសំខាន់ៗមួយចំនួនតូចសម្រាប់គណបក្ស Bharatiya Janata (BJP) របស់លោកដែលកំពុងកាន់អំណាច។
ផ្ទុយទៅវិញ លោកស្រី Mamata Banerjee អ្នកនយោបាយលេចធ្លោម្នាក់ និងជាអ្នករិះគន់ដ៏ខ្លាំងៗលើលោក Modi បានឈ្នះអាណត្តិទី៣ជារដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីប្រចាំរដ្ឋនេះ។
លទ្ធផលនៅរដ្ឋ West Bengal បានបង្ហាញថា លោកស្រី Banerjee បានឈ្នះដាច់តែម្តងគឺទទួលបាន២១៦កៅអី ក្នុងចំណោមកៅអីសរុប២៩៤។ ដូច្នេះគណបក្ស BJP របស់លោកនាយករដ្ឋមន្ត្រី Modi ទទួលបានតែ៧៥កៅអីប៉ុណ្ណោះដែលច្រើនជាងកាលឆ្នាំ២០១៦ ត្រឹមតែ៣កៅអី ប៉ុន្តែខុសពីការព្យាករណ៍ច្រើនណាស់។

លោកនាយករដ្ឋមន្ត្រី Modi បានថ្លែងសុន្ទរកថាជាច្រើនដងនៅពេលលោកចុះផ្ទាល់ក្នុងយុទ្ធនាការណ៍ឃោសនានៅរដ្ឋ West Bengal ជាមួយលោក Amit Shah រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់លោក។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីការផ្តល់អាទិភាពរបស់លោកលើការបោះឆ្នោត ប៉ុន្តែធ្វេសប្រហែសពីការទប់ស្កាត់កូវីដ-១៩។
កាលពីថ្ងៃអាទិត្យ ករណីឆ្លងកូវីដ-១៩ថ្មីនៅប្រទេសឥណ្ឌាធ្លាក់ចុះតិចតូចគឺមានចំនួន ៣៩២ ៤៨៨នាក់ បើប្រៀបធៀបនឹងថ្ងៃសៅរ៍ដែលមានចំនួនជាង៤០ម៉ឺននាក់ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃ ប៉ុន្តែសម្រាប់ករណីស្លាប់វិញច្រើនបំផុតជាប់កំណត់ត្រាថ្មីរបស់ខ្លួនគឺ ៣ ៦៨៩នាក់។

រហូតដល់ពេលនេះ ឥណ្ឌាមានករណីឆ្លងសរុបឡើងដល់១៩.៥៦លាននាក់ ខណៈអ្នកស្លាប់សរុប ២១៥ ៥៤២នាក់ ប៉ុន្តែអ្នកជំនាញបានប៉ាន់ស្មានថា តួលេខស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ២ទៅ៥ដងឯណោះ។
ការបោះឆ្នោតត្រូវបានធ្វើច្រើនដងនៅក្នុងប្រវត្តិសាស្ត្ររដ្ឋ Bengal ដែលត្រូវបានធ្វើឡើង៨ដំណាក់កាលក្នុងរយៈពេលជាង១ខែកន្លងទៅ។ គណៈកម្មការរៀបចំការបោះឆ្នោតដែលគ្រប់គ្រងដោយគណបក្ស BJP ដ៏មានប្រសិទ្ធភាព បានបដិសេធចំពោះសំណើរបស់គណបក្សប្រឆាំងនានាឲ្យបង្រួមដំណាក់កាលបោះឆ្នោតឲ្យខ្លីនៅរដ្ឋនេះ ដោយសារតែបញ្ហាកូវីដ-១៩។
បរាជ័យរបស់លោកនាយករដ្ឋមន្ត្រី Modi នៅរដ្ឋ Bengal សំខាន់នេះ អាចត្រូវបានគេមើលឃើញថា បណ្តាលមកពីចំណាត់ការធូររលុងក្នុងការទប់សស្កាត់កូវីដ-១៩ ដែលរយៈពេលពីរសប្តាហ៍ចុងក្រោយនេះផ្ទុះឡើងខ្លាំងបំផុត។

ក្រៅពីនេះ ប្រជាជនក៏ប្រហែលជាមិនពេញចិត្តនឹងនយោបាយប្រឆាំងនឹងមូស្លីមដែលបែកបាក់គ្នារបស់គណបក្ស BJP នៅក្នុងរដ្ឋ Bengal។ វាជាសក្ខីកម្មមួយដែរ ពីព្រោះប្រជាប្រិយភាពដ៏ខ្លាំងរបស់លោកស្រី Banerjee ជាស្ត្រីតែម្នាក់គត់កាន់តំណែងជារដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីនៅប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ២០១១៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ