ព័ត៌មានអន្ដរជាតិ
បុរសចិនម្នាក់លក់កូនអាយុ២ឆ្នាំយកលុយដើរលេងជាមួយស្រីថ្មី
ប៉ូលិសនៅភាគខាងកើតខេត្ត Zhejiang ប្រទេសចិនបានឃុំខ្លួនបុរសម្នាក់ពីបទចោទប្រកាន់លក់កូនប្រុសបង្កើតរបស់ខ្លួនអាយុ២ឆ្នាំ និងយកលុយដើរលេងកម្សាន្តជាមួយប្រពន្ធថ្មីនៅក្នុងប្រទេស។ នេះបើតតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុក។
សារព័ត៌មាន Zhejiang Legal Daily បានចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមេសា កន្លងទៅនេះថា បុរសដែលមានត្រកូល Xie បានឈ្លោះប្រកែកជាមួយប្រពន្ធថ្មី និងត្រូវបានចោទប្រកាន់ពីបទលក់កូនឈ្មោះហៅក្រៅ Jiajia ដើម្បីសម្រាលបន្ទុកថែទាំកុមារ។

បុរសនេះមានកូនពីរនាក់ ប៉ុន្តែនៅពេលលែងលះជាមួយប្រពន្ធដើម គាត់ជាអ្នកទទួលបន្ទុកចិញ្ចឹមកូនប្រុសនោះ។ ចំណែកប្រពន្ធយកកូនស្រី។
ទោះបីជាយ៉ាង ដោយសារ Xie ត្រូវធ្វើការឆ្ងាយ គាត់បានទុកកូនឲ្យនៅជាមួយប្អូនប្រុសឈ្មោះ Lin និងសមាជិកគ្រួសារផ្សេងទៀតនៅទីក្រុង Huzhou។ ប្រភពសារព័ត៌មានបានផ្សាយថា កាលពីខែមុន Xie បានមកយកកូនទៅ និងប្រាប់គ្រួសារថា ម្តាយរបស់កូនចង់ជួបមុខ។
ប៉ុន្មានថ្ងៃក្រោយមក ប្អូនប្រុសឈ្មោះ Lin បានរង់ចាំដោយមិនឃើញបងប្រុសនាំយកឃើញក្មួយប្រុសមកផ្ទះវិញ ហើយបងប្រុសក៏មិនបានប្រាប់អ្វីទាំងអស់នៅពេលសួរតាមសារ ដូច្នេះក៏ប្រាប់ទៅប៉ូលិស។
ប៉ូលិសបាននិយាយថា ពួកគេបានស៊ើបដឹងថា ឪពុកឈ្មោះ Xie បានលក់កូនទៅឲ្យប្តីប្រពន្ធមួយគូដែលគ្មានកូននៅទីក្រុង Changshu ក្នុងខេត្ត Jiangsu ក្នុងតម្លៃ៣២,៤១០ដុល្លារអាមេរិក ហើយបានយកលុយទៅដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយប្រពន្ធថ្មី។
គ្រួសារដែលទិញកូននៅ Jiangsu ឥឡូវនេះក៏ប្រឈមនឹងវិធានការខាងព្រហ្មទណ្ឌដែរ ហើយក្មេងប្រុស Jiajia ត្រូវបានយកទៅឲ្យពូរបស់គេវិញហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ scmp

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ