ព័ត៌មានអន្ដរជាតិ
រឿងសំខាន់មួយ ដែលគេភ័យខ្លាចបំផុត ចំពោះវីរុសបំប្លែងខ្លួន Delta
យោងតាមក្រសួងសុខាភិបាលកម្ពុជា បានឲ្យយដឹង ថាគិតត្រឹមថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១ ប្រទេស កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) សរុបទាំងអស់ចំនួន ៧៥នាក់ ដែលជាករណីនាំចូល។

ក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៧៥នាក់ ក្នុងនោះរកឃើញអំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់ និងថ្ងៃទី១៦កក្កដារកឃើញចំនួន៣៧នាក់។
មិនត្រឹមតែកម្ពុជាទេ វីរុសបំប្លែងខ្លួននេះ បានបង្កឲ្យមានក្តីព្រួយបារម្ភជាសកល បន្ទាប់ពីត្រូវបានគេរាយការណ៍នៅក្នុងប្រទេសជាង១០០ហើយ។

តើវីរុសបំប្លែងខ្លួន Deltaខុសពីកូវីដធម្មតា ដូចម្តេចទើបធ្វើឲ្យគេភ័យខ្លាចខ្លាំងបែបនេះ?
វីរុសបំប្លែងខ្លួន Delta មានផ្ទុកនូវកំឡាយវីរុសសំខាន់ចំនួនពីរ នោះគឺ E484Q និង L452R។

កំឡាយទាំងពីរនេះ ត្រូវបានគេរកឃើញនៅដាច់ដោយឡែកពីគ្នា ក្នុងវីរុសកូរ៉ូណាបំប្លែងខ្លួនដទៃទៀត ប៉ុន្តែនេះជាលើកដំបូងហើយដែលវា ត្រូវបានគេរកឃើញនៅជាមួយគ្នា។
អ្នកជំនាញខាងរោគសាស្ត្រលោក Shahid Jameel បានពន្យល់ថា “កំឡាយទ្វេដងនៅត្រង់ទីតាំងសំខាន់ៗនៃ សរសៃរប្រូតេអ៊ីន របស់វីរុស អាចបង្កើនហានិភ័យ និងអនុញ្ញាតឲ្យវីរុស គេចផុតពីប្រព័ន្ធភាពស៊ាំ”។

សរសៃរប្រូតេអ៊ីន គឺជាផ្នែកមួយនៃវីរុស ដែលមានសមត្ថភាពជ្រាបចូលកោសិកាមនុស្ស ធ្វើឲ្យអ្នកឆ្លងរោគកាន់តែមានគ្រោះថ្នាក់ជាទីបំផុត។
បើនិយាយពីវ៉ាក់សាំងវិញ ថ្វីបើវីរុសបំប្លែងខ្លួនឥណ្ឌាពីដំបូងត្រូវបានគេនិយាយថា មិនខ្លាចវ៉ាក់សាំងក៏ដោយ ប៉ុន្តែកាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តអះអាងថា វ៉ាក់សាំង Covaxin ដែលផលិតក្នុងប្រទេសឥណ្ឌា ហាក់ដូចជាមានប្រសិទ្ធភាពលើវីរុសនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ ABC

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ