Connect with us

ព័ត៌មានអន្ដរជាតិ

ស្ទើរមិនជឿ មហាសេដ្ឋីល្បីឈ្មោះ Bill Gates និងភរិយា​ឈាន​ដល់​លែង​លះគ្នា

បានផុស

នៅ

មហា​សេដ្ឋី​ដ៏​ល្បី​ល្បាញ​លោក​ Bill  និង​ភរិយា​​អ្នក​ស្រី Melinda Gates បាន​ប្រកាស​លែង​​ជា​ផ្លូវ​ការ​ បន្ទាប់​ពី​​រៀប​ការ​​រស់​នៅ​ជា​មួយ​គ្នា​អស់​​រយៈ​ពេល​២៧​ឆ្នាំ​ដោយ​អ្នក​ទាំង​ពីរ​បាន​និយាយ​ថា «យើងជឿ​ថា យើង​លែង​រួម​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ​កើត​ទៀត​ហើយ»។​

នៅ​លើ​គណនី Twitter អ្នក​ទាំង​ពីរ​បាន​សរសេរ​ថា ៖«បន្ទាប់​ពី​ការគិត​ដ៏​វែង​ឆ្ងាយ និង​ធ្វើ​ការ​យ៉ាង​ល្អិត​ល្អន់​អំពី​សម្ពន្ធភាព យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ឈាន​ដល់​ទី​បញ្ចប់​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​យើង​ហើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួក​គាត់​ទទួល​បាន​កូន​៣​នាក់​​សម្រាប់​ចំណង​អាពាហ៍ពិពាហ៍​រយៈ​ពេល​២៧​ឆ្នាំ និង​​បាន​គ្រប់​គ្រង​​មូលនិធិ​ Bill​ &​ Melinda ​Gates​ Foundation​ រួម​គ្នា។ អង្គការ​របស់​ពួក​គាត់​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​​បុព្វហេតុ​សិក្សាស្រាវ​ជ្រាវ​ជំងឺ​នានា​ ក៏​ដូច​ជា​ផលិត​វ៉ាក់សាំង​ដើម្បី​កុមារជា​ដើម។

លោក Gates រួម​ជា​មួយ​វីនិយោគិន​លោក​ Warren Buffett ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​យុទ្ធនាការណ៍​ Giving Pledge ដែល​​អំពាវ​នាវ​ឲ្យ​មហា​សេដ្ឋី​នានា​​ឲ្យ​លះ​បង់​​ទ្រព្យ​ធន​របស់​ពួក​គេក្នុង​​បុព្វហេតុ​ល្អ។

បើ​យោង​តាម Forbes ថា លោក​​ Bill Gates ជាមហា​សេដ្ឋី​​​មាន​ទ្រព្យ​ច្រើន​បំផុត​លំដាប់​លេខ​៤​ក្នុង​ពិភព​លោក និង​មាន​ទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន​១២៤​ប៊ីលាន​ដុល្លារ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤០ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម