ព័ត៌មានអន្ដរជាតិ
អង់គ្លេសនិងអាមេរិកជំរុញ G7 ឲ្យពង្រឹងសម្ព័ន្ធមិត្តប្រឆាំងការគំរាមកំហែងពីរុស្ស៊ីនិងចិន
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក Dominic Raab រដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេសបានអំពាវនាវដល់បណ្តាប្រទេស G7 ពង្រឹងសម្ព័ន្ធមិត្តឲ្យប្រសើរឡើងដើម្បីការពារសង្គមជាបើកចំហ និងតាមគោលការណ៍ផ្អែកលើច្បាប់ពីការគំរាមកំហែងនានាពីប្រទេសចិន និងរុស្ស៊ី។
ថ្លែង បន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ លោក Raab បាននិយាយថា លោកបានឃើញតម្រូវការកំពុងកើនឡើង និងត្រូវការឲ្យក្រុមប្រទេសចែករំលែកម្លៃដូចគ្នា និងការពារប្រព័ន្ធពហុភាគី។

លោកថា តាមពិត ចក្រភពអង់គ្លេសបានអញ្ជើញអូស្ត្រាលី កូរ៉េខាងត្បូង ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ឲ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G7 នៅក្នុងទីក្រុងឡុងដ៍នេះគឺ«ជាសញ្ញាមួយដែលយើងអាចឃើញការផ្លាស់ប្តូរទៅរកប្រទេសដែលមានគំនិតដូចគ្នាដើម្បីធ្វើការរួមគ្នា»។
លោក Raab បានលើកឡើងថា ទ្វារការទូតគឺតែងតែបើកចំហរជានិច្ចសម្រាប់ប្រទេសបែបអត្តាធិបតេយ្យ ប៉ុន្តែក៏បានព្រមានដល់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ឲ្យបញ្ឈប់នូវ«សកម្មភាពអសន្តិសុខនៅព្រំដែនជាប់ប្រទេសអ៊ុយក្រែន ការវាយប្រហារតាមអ៊ីនធឺណេត និងព័ត៌មានក្លែងក្លាយ ព្រមទាំងការបំពុលអ្នកនយោបាយប្រឆាំងលោក Alexei Navalny ដែលមិនត្រឹមតែរំលោភបំពានសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រើអាវុធគីមីនៅលើទឹកដីរុស្ស៊ី»។
ចំណែកលោក Blinken បាននិយាយថា វាមិនមែនជាគោលបំណងរបស់អាមេរិកដើម្បីទប់ស្កាត់ប្រទេសចិន ឬបញ្ឈប់នោះទេ។ លោកថា ៖«អ្វីដែលយើងកំពុងព្យាយាមធ្វើគឺដើម្បីរក្សាគោលការណ៍ផ្អែកលើច្បាប់អន្តរជាតិ ដែលប្រទេសយើងទាំងអស់បានខិតខំកសាងយ៉ាងច្រើនជាយូរមកហើយដើម្បីផលប្រយោជន៍រួម។ ខ្ញុំអាចបញ្ជាក់បានថា មិនត្រឹមតែប្រជាពលរដ្ឋរបស់យើងប៉ុណ្ណោះទេ តែសម្រាប់ប្រជាជនទូទាំងពិភពលោករាប់ទាំងប្រជាជនចិនផងដែរ»។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកលើកឡើងថា ៖«ហើយនៅពេលប្រទេសណាមួយ ចិន ឬប្រទេសផ្សេង មានសកម្មភាពដែលធ្វើឲ្យកើតមានបញ្ហាប្រឈម ឬអន្តរាយ ឬក៏ព្យាយាមធ្វើឲ្យខូចខាតគោលការណ៍ផ្អែកតាមច្បាប់ និងមិនផ្តល់ផលល្អដល់ការប្តេជ្ញាចិត្តតាមគោលការណ៍នោះ យើងនឹងប្រឆាំង និងការពារគោលការណ៍របស់យើង»។
មុនពេលដំណើរទៅចក្រភពអង់គ្លេស លោក Blinken បានចោទប្រកាន់ប្រទេសចិនថា បានកៀបសង្កត់នៅក្នុងស្រុក និងឈ្លានពានបរទេស។ ប៉ុន្តែលោកបានប្រាប់ CBS 60 Minutes ថា ជម្លោះយោធារវាងប្រទេសសេដ្ឋកិច្ចធំបំផុតក្នុងលោកទាំងពីរមិនបម្រើផលប្រយោជន៍របស់ពួកគេទេ។
កិច្ចពិភាក្សា G7 នៅថ្ងៃអង្គារ៍ និងពុធនេះកាន់តែទូលំទូលាយដែលទំនងជាជុំវិញវិបត្តិអន្តរជាតិ ប៉ុន្តែប្រធានបទបង្រួមបង្រួបនឹងក្លាយជាការការពារសង្គមបើកចំហ មានទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា លីប៊ី រហូតដល់ស៊ីរីជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?