ព័ត៌មានអន្ដរជាតិ
បំណែករ៉ុកកែតរបស់ចិនទម្ងន់ជាង២០តោន កំពុងសំដៅមកផែនដី អាចធ្លាក់ចំតំបន់មានប្រជាជនរស់នៅច្រើន
រ៉ុកកែតដ៏ធំសម្បើមមួយគ្រឿង ដែលប្រទេសចិនបានបាញ់បង្ហោះទៅកាន់ទីអវកាសនាពេលថ្មីៗនេះ គឺមិនអាចគ្រប់គ្រងបានទេនៅក្នុងគន្លងគោចរ ហើយវាត្រូវបានគេរំពឹងថានឹងចូលមកក្នុងបរិយាកាសវិញទាំងកំរោលនៅសប្តាហ៍នេះ ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមាននៅក្នុងតំបន់ មានប្រជាជនរស់នៅច្រើន។

លោក Andrew Jones នៃគេហទំព័រ SpaceNews បានរាយការណ៍ថា ពីដំបូង បំណែករ៉ុកកែត ដែលត្រូវបានគេប៉ាន់ស្មានថាមានទម្ងន់ជាង២០តោន ទំនងជានឹងត្រូវធ្លាក់ចូលទៅក្នុងដែនទឹកនៃមហាសមុទ្រដាច់ស្រយាល ប៉ុន្តែគន្លងបច្ចុប្បន្នរបស់វា នឹងត្រូវឆ្លងកាត់លើតំបន់ទីក្រុងនៅចុងភាគខាងជើងដូចជារដ្ឋញូវយ៉ក និងនៅភាគខាងត្បូងដូចជាប្រទេស នូវែលសេឡង់។

រ៉ុកកែតឈ្មោះ Long March 5B របស់ប្រទេសចិន បានបាញ់បង្ហោះកាលពីថ្ងៃពុធសប្តាហ៍មុន ហើយបានបញ្ជូនយាន “Tianhe” ដំបូងបង្អស់របស់ស្ថានីយ៍អវកាសថ្មីនៃប្រទេសនេះចូលទៅក្នុងគន្លងគោចរ។ តែមិនដូចការគិតឡើយ បណ្តូលដ៏ធំរបស់រ៉ុកកែតពិសេសដែលក៏ត្រូវបានគេស្គាល់ឈ្មោះថា CZ-5B នេះ ក៏បានបញ្ចប់នៅក្នុងគន្លងគោចរផងដែរ។

ផ្នែកខ្លះរបស់រ៉ុកកែតដែលចូលទៅក្នុងគន្លងគោចរ ជាញឹកញាប់ត្រូវបានបំពាក់ ដើម្បីនាំពួកគេចូលមកក្នុងបរិយាកាសវិញនៅលើតំបន់ដែលគ្មានមនុស្សរស់នៅ។

អ្នកតាមដានរ៉ាដាដែលមានមូលដ្ឋាននៅលើដីបានបង្ហើបថា ស្នូល CZ-5B កម្ពស់៣០ម៉ែត្រ កំពុងតែធ្លាក់ចូលក្នុងអវកាស។ ពួកគេបញ្ជាក់ថា ក្រុមមន្ត្រីអវកាសចិន មិនអាចគ្រប់គ្រងលើរឿងនេះបានទេ ដែលជាហេតុនាំឲ្យបំណែកធ្លាក់មកផែនដីទាំងមិនមានសុវត្ថិភាព។

ប្រទេសចិនបានបង្កឲ្យមានការរិះគន់ទូទាំងពិភពលោកម្តងរួចទៅហើយ នៅពេលដែលខ្លួនបាញ់បង្ហោះយាន CZ-5B នៅក្នុងខែឧសភាឆ្នាំ២០២០។ បំណែករបស់វា បានធ្លាក់រាយប៉ាយពាសពេញភូមិនានាក្នុងប្រទេសកូតឌីវ័រ។ ជាសំណាងល្អ មិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួសឬស្លាប់ដែលបណ្តាលមកពីផលប៉ះពាល់នោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Vice
ចុចអាន៖ ចិន បាញ់បង្ហោះគ្រាប់រ៉ុកកែតទៅស្ថានីយអវកាសថ្មីរបស់ខ្លួន ដោយជោគជ័យ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ