Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! មនុស្សជិត១០០នាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍បាក់ផ្លូវរថភ្លើងនៅ ម៉ិកស៊ិក

បានផុស

នៅ

មនុស្សយ៉ាងតិច១៣នាក់បានស្លាប់និង៧០នាក់រងរបួស បន្ទាប់ពីផ្លូវរថភ្លើងនៅទីក្រុងម៉ិកស៊ីកូ បានបាក់កាលពីយប់ថ្ងៃចន្ទ (ព្រឹកថ្ងៃអង្គារនៅកម្ពុជា)។

ហេតុការណ៍នេះ បានកើតឡើងនៅស្ថានីយ៍ Olivos។

រូបថតនិងវីដេអូពីកន្លែងកើតហេតុ បានបង្ហាញពីរថភ្លើងដាំក្បាលចុះពីលើស្ពានអាកាសដែលបាក់ ហើយរថយន្តជាច្រើនគ្រឿងត្រូវជាប់នៅពីក្រោម។

អាជ្ញាធរការពារស៊ីវិលម៉ិកស៊ិកបានបង្ហោះ Twitter ថា “រហូតមកដល់ពេលនេះ សម្រាប់តួលេខបឋម មានមនុស្សចំនួន១៣នាក់ បានបាត់បង់ជីវិតហើយប្រហែល ៧០នាក់ទៀតរងរបួស”។

ស្របពេលជាមួយគ្នានោះ ការិយាល័យរដ្ឋាភិបាលក្នុងតំបន់ LOCATEL ដែលផ្តល់ជំនួយគ្រាអាសន្នបាននិយាយថា “យើងកំពុងបន្តធ្វើការដើម្បីផ្តល់ព័ត៌មានដល់សាច់ញាតិជនរងគ្រោះ និងស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ រន្ធត់! ស្លាប់និងរបួសមនុស្សជាង១០០នាក់ ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅ អេហ្ស៊ីប

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម